តាមកាសែតThe Starផ្សាយថ្ងៃទី១ខែឧសភាបានឲ្យដឹងថាតារាសំដែងឥណ្ឌានាងSonika Chauhan (រូបភាពខាងក្រោម) បានស្លាប់នៅពេលដែលលោកVikram រងរបួសធ្ងន់ក្នុងពេលដែលអ្នកទាំង២បើករថយន្តហើយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃសៅរ៍នៅភាគខាងត្បូងទីក្រុងKolkata។ របាយការណ៍ប៉ូលីសបានឲ្យដឹងថាលោកVikramបានបើករថយន្តToyota Suvក្នុងល្បឿនយ៉ាងលឿន ហើយក៏ជួបគ្រោះថ្នាក់នេះតែម្តងដោយអ្នកបើកបររូបនេះបានបាត់ម្ចាស់ការទាំងស្រុងក្នុងពេលបើកបរនោះ។ អ្នកនាងSonikaត្រូវបានប្រកាសថា ស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង ចំណែកលោកVikramត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្ថានភាពរបួសក្បាលនិងជើងធ្ងន់ធ្ងរណាស់៕

unnamed