យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកណ្តាលបានឱ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រណីជាតិ ឆ្នាំ២០១៧កន្លងទៅនេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកកម្សាន្តតាមតំបន់រម្មណីយដ្ឋាននានា ក្នុងភូមិសាស្រ្តខេត្តកណ្តាល មានចំនួនប្រមាណជា ៨៨.៩៨៣នាក់។

លោក សំ សុភី ប្រធានមន្ទីរទេសចរខេត្តកណ្តាលមានប្រសាសន៍ថា នៅក្នុងខេត្តកណ្តាលមានរម្មណីយដ្ឋានគោលដៅធំចំនួន៩កន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរ ចូលទស្សនាបានចំនួន ៨៨.៩៨៣នាក់ ក្នុងនោះទីតាំងរម្មណីយដ្ឋានភ្នំព្រះរាជទ្រព្យ មានភ្ញៀវចូលទស្សនាច្រើនជាងគេរហូតដល់ ៣៥.៦០៩នាក់ បន្ទាប់មកគឺរម្មណ៏្ដដ្ឋានវត្តកៀនស្វាយក្រៅ មានចំនួន២១.៣៦៦នាក់ រម្មណីយដ្ឋានអង្គរជ័យនិងពុទ្ឋមណ្ឌលធម្មទូតកម្ពុជាមានចំនួន ៣.៦៤២នាក់ រម្មណីយដ្ឋានភ្នំប្រសិទ្ឋជើងនិងរម្មណីដ្ឋានភ្នំប្រសិទ្ឋត្បូង មានចំនួន ១០.៧៥៩នាក់ រម្មណីយដ្ឋានស្អាងភ្នំមានចំនួន ៤.២០៣នាក់ រម្មណីយដ្ឋានវត្តធនមន្មមានចំនួន ២.៣៣៩នាក់ រម្មណីយដ្ឋានវត្តវិហារសួគ៌មានចំនួន ៦.៧១៨នាក់ វត្តម៉ែបានមានចំនួន ២.៣៩៧នាក់ រម្មណីយដ្ឋានចំការស្នេហ៍កោះឧកញ៉ាតី ១.៩៥០នាក់ ដែលសរុបគោលដៅមានចំនួន៨៨.៩៥៣នាក់។

លោកបន្តថា ក្នុងចំណោមភ្ញៀវខាងលើ មានភ្ញៀវទេសចរណ៏បរទេសចំនួន ៤៣១នាក់ ដែលចំនួននេះបានធ្លាក់ចុះជាងឆ្នាំមុន ខណៈភ្ញៀវទេសចរណ៏ក្នុងស្រុកមានការកើនឡើង។ លោកថា ការដែលចំនួនភ្ញៀវទេសចរណ៏កើនឡើង ដោយសារមានការច្នៃរមណីយដ្ឋាន នៅតាមទីតាំងមួយមានភាពស្រស់ស្អាតជាងមុន ព្រមទាំងមានកម្មវិធី រៀបចំទទួលទេវតាឆ្នាំថ្មី ប្រកបដោយទាក់ទាញផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ភ្ញៀវដែលចូលទស្សនាតំបន់ទាំងនេះ មានការរអ៊ូរទាំចំពោះសេវាលក់ដូរ មានការឡើងថ្លៃម្ហូបអាហារស្ទើរមួយជាពីរដងក៏មាន នៅតាមរមណីយដ្ឋានគោលដៅមួយចំនួន៕ធឿនវុទ្ធី

d6cd9960-9505-4dc4-90ad-9f7aac9dd01f

10c4299d-f4f9-441c-ac67-30af4c715e09

0ae99f80-d8b7-41de-8de0-06847ec95eb3

4db5c928-e9dd-4277-b59b-9f4401784c43

7d5ebd26-f411-43e8-afca-78d34f87f359