ខេត្តរតនគិរី៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧នេះ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណ ៧៥,៣១៣ នាក់ បានមកលេងកម្សាន្ត នៅក្នុងខេត្តរតនគិរី នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តរតនគិរី ។
ចំនួននេះបើប្រៀបធៀបជាមួយឆ្នាំ២០១៦ មានការកើនឡើងចំនួន ៧ ភាគរយ ទាំងនេះដោយសារតែកត្តាសន្តិភាព ជាពិសេស បណ្តាញផ្លូវគមនាគមន៍ តភ្ជាប់ងាយស្រួលធ្វើដំណើររួមទាំងសំបូរទៅដោយរមណីយដ្ឋានធម្មជាតិផងនោះ បានជំរុញឲ្យភ្ញៀវទេសចរណ៍មានកំណើនកើនឡើងជារៀងរាល់ឆ្នាំ រួមទាំងការរៀបចំកម្មវិធីកម្សាន្តនានារបស់អាជ្ញាធរខេត្ត និងការដាក់ចេញនូវផែនការការពារសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងមុនពេលចូលឆ្នាំ កំឡុងពេលចូលឆ្នាំ និងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ។

បើទោះបីជាយ៉ាងណាក៏ដោយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គមមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤ លើក ប្រៀបធៀបជាមួយឆ្នាំ២០១៦ មានការកើនឡើងចំនួន ១ លើក មនុស្សរងរបួសធ្ងន់ ៧ នាក់ របួសស្រាល ៤ នាក់ ខូចខាតម៉ូតូ ៧ គ្រឿង និងពុំមានមនុស្សស្លាប់នោះទេ ករណីបទល្មើសព្រហ្មទណ្ឌ ៖ កើតឡើងចំនួន ២ លើក និងករណីគ្រោះអគ្គីភ័យ៖ កើតឡើង ១ លើក ៕ ដោយ: ឦសាន

e0063dad-2d87-4502-81c0-59edcdd4ef72

e97bcd4a-e909-48c3-a78f-149ebde8f82c

4dc4e186-7a15-486a-b32b-d0753389923d

d6f24255-0077-48ab-9301-72863d6ceffc