អស់លោកអ្នកនាងស្គាល់ទេថាលោកAssangeជាអ្នកណា? គាត់ជាបុរសម្នាក់ដែលទំលាយចេញឯកសារសម្ងាត់ធ្វើឲ្យអាមេរិចខឹងច្រឡោតតោតតូងហើយរត់ទៅជ្រកកោននៅក្នុងស្ថានទូតប្រទេសអេក្វាឌ័រប្រចាំប្រទេសអង់គ្លេសតាំងពីឆ្នាំ២០១៤។ គាត់ជាបុរសដែលគេចង់ចាប់ខ្លួនបំផុតហើយអាជ្ញាធរស្វីសក៏ចង់ស្នើធ្វើបត្យាបន័្នរូបគាត់ដែរដោយមូលហេតុថាគាត់ធ្លាប់បានរួមភេទជាមួយក្មេងស្រីមិនគ្រប់អាយុ។ ប៉ុន្តែគេមើលឃើញថានេះជារឿងនយោបាយសុទ្ធសាធព្រោះបើគេបញ្ជូនគាត់ទៅប្រទេសស្វីសមែនប្រាកដណាស់ គេនឹងបញ្ជូនគាត់បន្តទៅប្រទេសអាមេរិកមិនខានឡើយ។ តែឥឡូវនេះតារាសំដែងដ៏ល្បីល្បាញលំដាប់ពិភពលោកនាងPamelaបែរជាប្រកាសថានាងស្រឡាញ់បុរសនេះស្ទើរលេបទៅហើយ។ នាងបានសរសេរនៅក្នុងBlog Postថានាងសូមសំដែងចេញជាសាធារណះថានាងស្រលាញ់បុរសភៀសខ្លួននេះខ្លាំងណាស់ហើយនាងក៏បានធ្វើទំនាក់ទំនងជាមួយបុរសស្ថាបនិកវេបសាយWikleaksនេះរួចហើយដែរ៕

unnamed (9)