ខ្សែភាពយន្តទីមួយរបស់តារាចម្រៀងនាងSandara Parkអតីតតារាក្នុងក្រុម2NE1នឹងត្រូវបើកបញ្ចាំងនៅខែក្រោយនេះ។ខ្សែភាពយន្តរឿងBigin Againនេះនឹងក្លាយជាភាពយន្តដែលចេញទៅប្រកួតដើម្បីទទួលពានរង្វាន់អូស្ការផងដែរ។រឿងនេះបង្ហាញពីនារីម្នាក់ធ្វើការងារនៅកន្លែងលក់អីវ៉ាន់មួយ។នាងបានផ្សងព្រេងស្វែងរកភាពអាថ៍កំបាំងនៃចម្រៀងមួយបទដែលស្ថិតក្នុងក្តីស្រមៃរបស់នាងហើយយុវជនជាអ្នកផលិតកម្មវិធីអ៊ីនធើណែតម្នាក់បានស្វះស្វែងជួយរកជាមួយនាងដែរ។លោកJun Jae-hongអគ្គនាយកផលិតភាពយន្តនេះបានិយាយថានាងSandara សំដែងបានល្អឥតខ្ចោះ។នាងរហ័សរហួនណាស់ ឆាប់យល់បានពីសាច់រឿងហើយក្នុងពេលថតនាងមានកំហុសតិចតួចបំផុត។គាត់ចង់ឲ្យនាងParkសំដែងជាតារាភាពយន្តបន្តទៀតប្រសើរជាងនៅធ្វើជាអ្នកចម្រៀង។ខ្សែភាពយន្តនេះនឹងបញ្ចាំងនៅប្រទេសកូរ៉េចាប់ពីថ្ងៃទី៦ខែមេសានេះហើយ៕

unnamed (2)