​ខេត្តរតនគិរី៖ រម្មណីយដ្ឋានធម្មជាតិអូរស៊ីលែរ៍ ស្ថិតនៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ជារមណីយដ្ឋានមានទេសភាពត្រជាក់ប្លែកភ្នែក ប្លែកអារម្មណ៍ ថ្វីត្បិតផ្លូវធ្វើដំណើរទៅមានការលំបាកបន្តិចមែន ដោយសារដីហ៊ុយ(ផ្លូវក្រាលក្រួសក្រហម)ប៉ុន្តែអ្នកដែលបានទៅដល់ហើយ គឺប្រាកដជាមានអារម្មណ៍ថាមិនអាចបំភ្លេចបាននោះឡើយ។ ទឹកត្រជាក់ធម្មជាតិខៀវស្រងាត់ហៅថាទឹកធ្លាក់៧ជាន់ហូរធ្លាក់ដូចកាំជណ្តើរគួរឲ្យគយគន់។

​រមណីយដ្ឋានជ្រលងបុព្វតាដែលចេញពីទីរួមខេត្តរតនគិរីផ្លូវបំបែកពីរមណីយដ្ឋានបឹងយក្សឡោមមានចំងាយ១៩គីឡូម៉ែត្រទៅដល់រម្មណីយដ្ឋានអូរស៉ិនលែរ៍នេះតែម្តង។
ស្ថានភាពទេសចរចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០១៧រម្មណីយដ្ឋានចំនួនពីរក្មុងខេត្តរតនគិរីទទួលបានអ្នកទេសចរច្រើនក្នុងពិធីបុណ្យចូលឆ្នាំចិន ខណ:តួរលេខអ្នកទេសចរកំសាន្តនៅតំបន់រម្មណីយដ្ឋានផ្សេងៗក្នុងខេត្តមួយនេះមិនសូវមានអ្នកមកកំសាន្តច្រើនដូចឆ្នាំកន្លងទៅ។

​ មន្ត្រីទេសចរប្រចាំខេត្តរតនគិរីរំពឹងថា៖ ចំនួនអ្នកទេសចរមកកំសាន្តនៅឆ្នាំនេះមិនតិចជាងឆ្នាំមុននោះឡើយ។ ដោយសារសន្តិសុខសណ្តាប់ធ្នាប់រៀបរយល្អ។
មន្ត្រីទេសចរខេត្តរតនគិរីមានមោទនភាពខណៈ អ្នកទេសចរច្រើនមកកំសាន្តក្នុងខេត្តនេះក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្មាំនេះ។ផ្ទះសំណាក់ សណ្ធាគារមានភ្ញៀវចូលមកស្នាក់នៅច្រើនខុសធម្មតា។ចំណែកភោជណីយដ្ឋាននឹងកន្លែងកំសាន្តនានា។

​លោក ម៉ុក កៀង ប្រធានសហគមន៍រមណីយដ្ឋានអូរស៊ិនលែរ៍ អ្នកយកព័ត៌មានដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន៣ថ្ងៃកន្លងមកនេះកំណើនភ្ញៀវទេសចរជាតិអន្តរជាតិដែលចូលមកទស្សនាកំសាន្តនៅរម្មណីយដ្ឋានអូរស៊ិនលែរ៍ទាំងប្រុសទាំងស្រីសរុបចំនួន២០៣៩នាក់ ហើយមធ្យោបាយរថយន្តចំនួន២៦៤គ្រឿង ម៉ូតូ៣១២គ្រឿង។

​លោកបន្តថា៖ ចំណតរថយន្ត ១គ្រឿងតម្លៃ៥០០០រៀល ចំណតម៉ូតូ១គ្រឿងតម្លៃ២០០០រៀល សរុបទាំង៣ថ្ងៃចំណូលគិតជាមធ្យមស្មើ.២,៨៤៤,០០០រៀល ក្នុងនោះគិតតូបអាជីវករលក់ដូរចំនួន៩តូបផងដែរ ៕ដោយ: ឦសាន

545ae949-076a-4942-a87e-0cceb38ce015

8863467c-5acf-466e-92d6-0f123948c9b0

b5461526-82ea-467a-b2f9-57bc1773256a