មណ្ឌលគិរី៖ ក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍មកលេងក្នុងខេត្តមណ្ឌលគិរី មានកំណើនកើនឡើងគួរឲ្យកត់សំគាល់។ ហើយភ្ញៀវដែលមកលេងក្នុងខេត្តមណ្ឌលគិរីភាគច្រើនមកពីរាជធានីភ្នំពេញ ដើម្បីដើរលំហែកាយស្រូបយកខ្យល់អាកាសក្នុងឱកាសថ្ងៃឈប់សំរាកពីការងារ។ ការចូលមកលេងក្នុងខេត្តមណ្ឌលគិរីនេះដែរ ភ្ញៀវភាគច្រើនទៅលេងនៅរម្មណីយដ្ឋានទឹកធ្លាក់ប៊ូស្រា ដែលនៅទីនោះមានទឹកធ្លាក់ពីជាន់ មានធម្មជាតិស្រសបំព្រង និងមានសេវាកម្មកុម្មង់អាហារផងដែរ ងាយស្រួលដល់ភ្ញៀវមិនចាំបាច់មកញាំអាហារនៅក្នុងទីរួមខេត្ត ។

ហេតុដែលខេត្តនេះទាក់ទាញភ្ញៀវបានច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារនៅក្នុងតំបន់នេះមានអាកាសធាតុត្រជាក់ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវហេដ្ឋារាចនាសម្ព័ន្ធ ព្រមទាំងសំបូរនៅរម្មណីយដ្ឋានជាច្រើនកន្លែង។ រីឯនៅតាមផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានតម្លៃសេវាកម្មសមរម្យ មិនធ្វើឲ្យភ្ញៀវមានការទាស់ចិត្តក្នុងការចូលមកលេងក្នុងខេត្តនេះ ។ ការទាក់ទាញភ្ញៀវទេសចរណ៍នេះដែរ ក៏បង្កើននៅចំណូលវិកាដល់បងប្អូនប្រជាពលរដ្ឋតាមរយះការដាក់លក់នៅវត្ថុអនុស្សាវរីយ៍ សត្វចិញ្ចឹម និងបន្លែបង្កាដោយយកមកធ្វើម្ហូបឲ្យភ្ញៀវបរិភោពជាដើម។ចំណែកនៅក្នុងទីរួមខេត្តវិញក៏មានភោជនីយ៍ដ្ឋានជាងច្រើនផងដែរ ចាំទទួលភ្ញៀវមកហូបអាហារនៅទីនោះ ដោយតម្លៃសេវាសមរម្យ។

បើតាមការលើកឡើងរបស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីថា ភ្ញៀវទេសចរណ៍ដែលមកលេងក្នុងខេត្តមណ្ឌលគិរី ក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០១៧នេះមានចំនួន៦.៣៤៩នាក់កើនឡើងចំនួន១.៨៥៧នាក់បើធៀបទៅនឹងឆ្នាំ២០១៦៕មនោរម្យ

5

6

7

8

9