(ខេត្តសៀមរាប) ៖ ប្រាសាទភ្នំក្រោម ស្ថិតនៅលើកំពូលភ្នំក្រោម មានចម្ងាយប្រហែល១២គីឡូម៉ែត្រខាងត្បូងក្រុងសៀមរាប ខាងជើងបឹងទន្លេសាប និងមានចម្ងាយប្រហែល២២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។

ប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស.) ចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាលដំណាលគ្នានឹងប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូក ដើម្បីគោរពដល់ព្រហ្មញ្ញសាសនា ឧទ្ទិសដល់អាទិទេពទាំង (ត្រីម៌ូតិ) គឺប៉មកណ្តាលឧទ្ទិសដល់ព្រះឥសូរ ប៉មខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម និងប៉មខាងជើងឧទ្ទិសដល់ព្រះនារាយណ៍។

ប៉មបីទន្ទឹមគ្នានៃប្រាសាទនេះ សាងសង់ឡើងលើខឿនតែមួយ និងមានទំហំខុសៗគ្នាគឺ ប៉មកណ្តាលរាងការេមានទំហំ៩.៤០មx៩.៤០ម និងកម្ពស់១០ម។ ឯប៉មខាងជើងនិងខាងត្បូងប្លង់រាងការេដែរ ដែលមានទំហំ ៧.៥០មx៧.៥០ម។ បច្ចុប្បន្ន ប្រាសាទស្ថិតនៅកណ្តាល ហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម ក្នុងទំហំប្រមាណ៣៤០៨ម៉ែត្រក្រឡា។

ភ្ញៀវទេសចរដែលឡើងទៅដល់ប្រាសាទភ្នំក្រោមនេះ អាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទ រួមនឹងទិដ្ឋភាពជុំវិញដូចជា បឹងទន្លេសាប វាលស្រែដ៏ធំល្វឹងល្វើយ និងទិដ្ឋភាពពេលថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតទៀតផង។

សូមរីករាយទស្សនាកម្រងរូបភាពស្អាតៗនៃប្រាសាទភ្នំក្រោម ៖

716x266_apsara_2016-12-15_02

716x266_apsara_2016-12-15_03

apsara_2016-12-15_13

apsara_2016-12-15_22

apsara_2016-12-15_24

apsara_2016-12-15_26

apsara_2016-12-15_27

apsara_2016-12-15_28

apsara_2016-12-15_34

apsara_2016-12-15_38

apsara_2016-12-15_40

apsara_2016-12-15_42

apsara_2016-12-15_45