មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីទោះបីជាតំបន់ដាច់ស្រយ៉ាល តែក្នុងរយៈពេលល០៣ថ្ងៃនេះ ដោយគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលជាថ្ងៃប្រារព្ធពីធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកដំណើរកំសាន្តនៅក្នុងខេត្តមណ្ឌលគិរី មានកំណើនកើនឡើងគួរកត់សម្គាល់ បើប្រៀបធៀបទៅនឹងក្នុងឆ្នាំ២០១៥
នេះបើតាមការលើកឡើងរបស់ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ។
ភ្ញៀវដែលមកលេងនៅក្នុងខេត្តនេះ ភាគច្រើននាំគ្នាទៅលេងនៅទឹកជ្រោះប៊ូស្រា ដែលស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌកលគិរី ដោយនៅទីនោះមានទេសភាពស្រសបំព្រង ព្រមទាំងមានទឹកធ្លាក់ធ្វើអោយភ្ញៀវដែលមកលេងកន្លែងនឹង មានអារម្មណ៍ស្រស់ថ្លា ។
បើតាមការលើកឡើងរបងប្រុសម្នាក់ដែលគាត់ មកលេងនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងពិធីបុណ្យអុំទូករយៈពេល០៣ថ្ងៃនេះ គាត់បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលគាត់មកលេងក្នុងខេត្តដែលមានទេសភាពស្រសបំព្រង គួបផ្សំនឹងអាកាសធាតុត្រជាក់ ធ្វើអោយពួកគាត់មកលេងនៅខេត្តនេះពិតជាមិនខុសបំណង មិនតែប៉ុណ្ណោះសេវកម្មនៅនេះមានតម្លៃសមរម្យ ទាំងម្ហូបអាហារ និងផ្ទះសំណាក់សណ្ឋាគារជាដើម ។ ដោយឡែកចំពោះការហូបអាហារនៅតាមហាងវិញមានអ្នកបំរើនៅចាំបំរើមិនអោយភ្ញៀវទាស់ចិត្តនោះទេ ជាក់ស្តែងនាពេលដែលគាត់មកដល់ខេត្តនេះនៅថ្ងៃដំបូង បងប្រុសនឹងគ្រួសារបាននាំគ្នាចូលទៅញាំអាហារនៅរមណីយដ្ឋានអូររមិស គឺធ្វើអោយពួកគាត់មានអារម្មណ៍សប្បាយចិត្ត ដោយសារនៅទីនោះមានការរៀបចំបានល្អនៅក្នុងបរិវេណ ដោយមានដាំផ្កាចម្រុះពណ៌ និងឆ្នៃប្រឌិតរៀបចំធ្វើអោយផ្លែកភ្នែក ចំណែកអាហារវិញមានអនាម័យត្រឹមត្រូវផងដែរ ៕មនោរម្យ

10

11

12

13

14