ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះបណ្តាប្រទេសមួយចំនួនដែលក្នុងនោះរួមមានទាំងមន្ត្រីសហរដ្ឋអាមេរិកខ្លះបានធ្វើជាភ្ញាក់ផ្អើលប្រកាសទូងស្គរភ័យព្រួយខ្លាំងណាស់អំពីរបស់ដែលហៅថា ស្ថានភាពសិទ្ធ មនុស្សនៅកម្ពុជា។ ពួកគេថែមទាំងព្រួយទៀតអំពីការលែងដំណើរការនៃវប្បធម៌សន្ទនានៅកម្ពុជា ហើយ ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចប់ចំណាត់ការផ្លូវច្បាប់ទៅលើមេដឹកនាំបក្សប្រឆាំង និងមន្ត្រីសង្គមស៊ី វិល។ ពួកគេក៏ព្រួយផងដែរអំពីសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការចងក្រងជាក្រុម ជាសមាគម និងការធ្វើបាតុកម្ម។ ប៉ុន្តែការព្រួយរបស់អ្នកទាំងនេះគឺគ្រាន់តែជាការព្រួយតាមបែបរវើរវាយ។

អ្នកទាំងនេះកំពុងសម្តែងការព្រួយបារម្ភមួយដែលហួសពីការដែលអាចយល់បានសម្រាប់ប្រជាជនកម្ពុជា។ តើពួកគេកំពុងតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែបំផ្លាញចោលនីតិរដ្ឋ រំលោភបំពានច្បាប់ ឬយ៉ាង ណាក្នុងពេលដែលពួកគេទាមទារឲ្យបញ្ចប់ចំណាត់ការផ្លូវច្បាប់លើមេដឹកនាំបក្សប្រឆាំង និងមន្ត្រីសង្គម ស៊ីវិល? សម្រាប់សេរីភាពនៃការបញ្ចេញមតិរបស់អ្នកព្រួយបារម្ភទាំងនេះទំនងជាមានស្តង់ដារ២ ឬ៣ ឯ ណោះ។ កាលពីសប្តាហ៍មុនប្រធានាធិបតីហ្វីលីពីនលោក Duterte បានព្រលះលោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា យ៉ាងចាស់ដៃដោយហៅថា «កូនមីសំផឹង»។ តើនេះជាសិទិ្ធនៃការបញ្ចេញមតិ ឬ? យើងមិនហ៊ានធ្វើការសន្និដ្ឋាន ហើយក៏មិនហ៊ានប្រថុយសម្តែងការព្រួយបារម្ភណាមួយដែរ ប៉ុន្តែនៅ ពេលដែលលោក អូបាម៉ា ប្រកាសលប់ចោលជំនួបជាមួយលោក Duterte គឺវាបង្ហាញច្បាស់ហើយពី អារម្មណ៍របស់លោក អូបាម៉ា ចំពោះអ្វីដែលហៅថា សិទ្ធិបញ្ចេញមតិ អ្វីដែលហៅថាការប្រមាថ។ នៅ កម្ពុជាក៏មិនខុសគ្នាដែរ មេដឹកនាំបក្សប្រឆាំងបានហៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា «អាក្បាលយួន ខ្លួនខ្មែរ» …«ពួកកុម្មុយនីសផ្តាច់ការ»…«អាយ៉ងយួន»…«អាក្បត់ជាតិ»…«អាលក់ជាតិ»…«អាមេចោរ»…សព្វបែប សព្វយ៉ាងទាំងអស់។ នេះមិនមែនត្រឹមតែជាពាក្យប្រមាថ ឬជាពាក្យមាក់ងាយធម្មតាទេ ប៉ុន្តែជាការចោទ ប្រកាន់យ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ ដែលមិនត្រូវអនុគ្រោះឲ្យ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែអត់ធ្មត់ដោយ មិនប្តឹងផ្តល់អ្វីទាំងអស់ ហើយសុខចិត្តទទួលលេបយកការប្រមាថនេះទុកក្នុងខ្លួន រួចផ្តួចផ្តើមឲ្យលេចចេញ ឡើងនៅវប្បធម៌សន្ទនា ដើម្បីបន្ធូរបន្ថយភាពតានតឹងខាងនយោបាយ។ ប៉ុន្តែវប្បធម៌សន្ទនានេះដំណើរ ការបានតែមួយរយៈ ក៏ត្រូវមេដឹកនាំបក្សប្រឆាំងបំផ្លាញចោល លែងឲ្យដំណើរការទៅរួច។ គណបក្សប្រជាជន កម្ពុជានៅតែបើកចំហរ ប៉ុន្តែគួរឲ្យស្តាយព្រោះគណបក្សប្រឆាំងចង់បន្តវប្បធម៌សន្ទនា ឬការចរចារឡើងវិញ គ្រាន់តែដើម្បីដោះស្រាយបញ្ហាទណ្ឌិតរបស់ខ្លួនដែលជាការបំពានទៅលើច្បាប់ ទៅលើគោលការណ៍នីតិរដ្ឋ តែប៉ុណ្ណោះ។ ឯការប្រកាសធ្វើមហាបាតុកម្មរបស់មេដឹកនាំបក្សប្រឆាំងគឺគ្រាន់តែដើម្បីការពារបុគ្គលខុស ច្បាប់ ហើយវាបង្កឲ្យទៅជាចលាចលក្នុងសង្គម។ ច្បាស់ណាស់គោលដៅរបស់អ្នកទាំងនេះ គឺប្រែក្លាយ មហាបាតុកម្ម ឲ្យទៅជាកុប្បកម្ម បង្ហូរឈាម ហើយផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជាតែម្តង។

ស្ថានភាពនៅកម្ពុជាបច្ចុប្បន្ននេះគ្មានរឿងអ្វីដែលត្រូវធ្វើឲ្យពួកគេត្រូវព្រួយបារម្ភនោះទេ។ មិនបាច់ យកពេលវេលាព្រួយបារម្ភពីកម្ពុជាទេ។ កម្ពុជាមិនអាចក្លាយទៅជាស៊ីរី មិនអាចក្លាយទៅជាលីប៊ី មិនអាច ក្លាយទៅជាអ៊ីរ៉ាក់នោះទេ។ កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ហើយ។ ប្រជាជនកម្ពុជាក៏ធ្លាប់វេទនា និង ឈឺចាប់គ្រប់គ្រាន់ហើយដែរ។ កុំចាំបាច់យកពេលវេលាមកធ្វើជាព្រួយបារម្ភអំពីរបស់ដែលហៅថា ស្ថាន ភាពសិទ្ធិមនុស្សនៅកម្ពុជា៕   ប្រភព៖ ហេ្វសប៊ុកCPP

unnamed