គូស្វាមីភរិយាមួយគូ បានរៀបការជាមួយអស់រយៈពេល៦២ឆ្នាំមកហើយ ពួកគាត់បានបង្ហាញពីសេចក្តីស្រលាញ់ស្មោះសរទៅវិញទៅមក សម្បីពួកគាត់ស្លាប់ ក៏ស្លាប់ពេលជាមួយគ្នា និងនៅក្នុងបន្ទាប់ជាមួយគ្នាទៀតផង។
លោកតា Henry និងយាយ Jeanette បានស្លាប់កាលពីថ្ងៃទី៣១ កក្កដា នៅក្នុងបន្ទាប់ជាមួយគ្នា ហើយពួកគាត់ស្លាប់មុនក្រោយគ្នា២០នាទី។ លោកតា Henry និងយាយ Jeanette មានកូន៥នាក់រួមរស់ក្នុងគេហដ្ឋានជាមួយគ្នា។
បើយោងតាមប្រភពពីកូនប្រុសគាត់ឈ្មោះ Lee បានឲ្យដឹងថា តា Henry និងយាយ Jeanette ពិតជាស្លាប់ក្នុងពេលជាមួយពិតមែន។ លោកLee បន្តទៀតថា ឪពុកHenry មានជំងឺមហារីកក្រពេញប្រូស្តាតនិងទទួលរងការចុះកម្លាំង ចំនែកម្តាយមានបាត់ការចងចាំក្នុងអំឡុងឆ្នាំ២០១១មកម្ល៉េះ។ ដូចនេះហើយ កូនៗក៏បានយកម្តាយនិងឪពុក ដាក់នៅក្នុងបន្ទាប់ជាមួយគ្នាដើម្បីងាយស្រួលមើលថែទាំពួកគាត់៕

37034D7E00000578-0-image-m-54_1470687478511

37037F3400000578-0-image-m-53_1470687452688