កាលពីខែឧសភាកន្លងទៅនេះ ចិនទើបតែដាក់សម្ពោធឲ្យដំណើរការ ស្ពានយោលក្រាលកញ្ចក់ទី២របស់ខ្លួន ដែលមានប្រវែងបណ្តោយ ១០០ម៉ែត្រ ទទឹង១ម៉ែត្រកន្លះ សាងសង់អមតាមជម្រាលភ្នំខ្ពស់មួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលមានកម្ពស់ប្រមាណ ១,៤០២ម៉ែត្រ។ ភ្ញៀវទេសចរជាច្រើន ដែលបានមកលេងកម្សាន្ត ឬចង់សាកល្បងដើរកាត់ស្ពានកញ្ចក់ដ៏ព្រឺព្រួចនេះ អាចមើលឃើញទេសភាព ដ៏ស្រស់ត្រកាល នៃជ្រលងភ្នំពីបង្កាន់ដៃស្ពាន ពីលើចុះក្រោមបានយ៉ាងច្បាស់ផងដែរ។

ទន្ទឹមនឹងការចូលលេងកម្សាន្តដើរឆ្លងកាត់ ស្ពានកញ្ចក់ដ៏គួរឲ្យចាប់អារម្មណ៍នេះផងដែរ ភ្ញៀវទេសចរជាច្រើនមានការព្រឺសំបុរស្រៀវសាច់មិនធម្មតា រីឯអ្នកទេសចរមួយចំនួនទៀតវិញ ស្ទើរតែវិលមុខរកសន្លប់ក៏មាន ព្រោះស្ពាននេះ មានរយៈកំពស់ខ្ពស់ពេក។
គូសបញ្ជាក់ថា ស្ពានកញ្ចក់ Coiling Dragon Ciff  សំបូរទៅដោយរុក្ខធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងជាកន្លែងដែលជាទីពេញនិយមបំផុតមួយ សម្រាប់ភ្ញៀវទេសចរផងដែរ៕

96b6b66f32428f1b7e9892ed5715154070d39035

article-urn-publicid-ap.org-88fa76909dec40b299658a34b489dc1a-1wggUw4GpJe5ca9d1b82696bf189-793_634x425

87757b55f540fe33cec7ee9b3b21f1a87127692f

42039ecc59a023cdd0788af28c700398e1c0c22f