បារាយណ៍ គឺជាអាងស្តុបទឺកមួយដ៏ធំនៅតំបន់អង្គរ ដែលមានបណ្តោយប្រវែង៧.៩០០ម និងទទឹងប្រវែង២.២០០ម ហើយអាចផ្ទុកទឹកពេញបានប្រមាណ៨០លានម៉ែត្រ  នៅក្នុងរយៈជម្រៅ៥ម៉ែត្រ។ បារាយណ៍ទឹកថ្លាគឺជាតំបន់ដ៏សំខាន់នឹងជាកន្លែងសកម្មសំរាប់ប្រជាជន ដែលរស់នៅជុំវិញនោះ ព្រោះវាជាអាងទឹកមួយដ៏សំខាន់នៅតំបន់សៀមរាប។ បារាយណ៍នេះគឺកសាងដោយស្តេចមួយព្រះអង្គព្រះនាម សូរ្យវរ្ម័នទី១ ក្នុងឆ្នាំ១០៥០។ បារាយណ៍អាចផ្តល់ទឹកសម្រាប់ធ្វើស្រែបានប្រមាណ១.៥០០ហិចតា។ ក្រោយមកទៀតគេចាប់ផ្តើមស្តារបារាយណ៍ កាលពីទសវត្សរ៍ឆ្នាំ១៤៣០។ ប៉ុន្តែលុះដល់ចុងទសវត្សរ៍១៤៥០ ទើបមានការរៀបចំជួសជុលឡើងវិញ ដែលគម្រោងពេលនោះគឺសម្រាប់ស្រោចស្រប់ឲ្យបាន១០.០០០ហិចតា ដើម្បីបំរើសេចក្តីត្រូវការនៃគ្រួសារចំនួន២៥០០។ ហើយរវាង២០ឆ្នាំតមកទៀតពុំមានការថែទាំត្រឹមត្រូវនៅឡើយ ដែលជាហេតុធ្វើឲ្យបារាណណ៍កាន់តែរាក់ទៅៗ។
តាមរយៈឯកសារអាំង ជូលាន អេរិកប្រេណូវិត្ស អាស្លីថមសុន ឆ្នាំ១៩៩៧ ឥឡូវតំបន់បារាយណ៍មិនត្រឹមតែជាតំបន់កសិកម្មនោះទេ គឺថែមទាំងជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរទៀតផង និងជាកន្លែងទាក់ទាញដ៏ធំបន្ទាប់ពីតំបន់អង្គរ ហើយរមណីយដ្ឋាននេះគឺមានប្រជាប្រិយតាំងពីឆ្នាំ១៩៩៣មកម្លេះ ប៉ុន្តែគ្រាន់តែសម្រាប់ភ្ញៀវក្នុងខេត្ត និងជុំវិញខេត្តសៀមរាបតែប៉ុណ្ណោះ។ តាំងពីឆ្នាំ២០០០មករមណីយដ្ឋាន ក៏ក្លាយទៅជាតំបន់ទាក់ទាញដែលមានប្រជាប្រិយបំផុតសំរាប់ភ្ញៀវដែលមកពីខេត្តឆ្ងាយៗផងដែរ។ ឥឡូវតំបន់នេះក៏ក្លាយជាតំបន់ទាក់ទាញសំរាប់ភ្ញៀវទេសចរអន្តរជាតិ។បើតាមរឿងព្រេងខ្មែរយើងបាននិទានថា បារាយណ៍នេះពីដើមឡើយគឺជាងអាងក្រពើឈ្មោះអាធន ដែលត្រូវបានព្រះរាជបុត្រីរបស់ព្រះបាទកងចក្រមកចិញ្ចឹមតែប៉ុណ្ណោះ។

Baray-Semrab-1 Baray-Semrab-9 Baray-Semrab-10