ភ្នំគូលែនស្ថិតនៅជាប់ស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំគូលែនមានឈ្មោះដើមថា មហិន្ទ្រព៌ត ជាកន្លែងដែលព្រះបាទជ័យ វរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ(អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរា ល័យ ដែលឥឡូងនេះហៅថារលួស ដែលមានប្រាសាទប្រហែល ២០ ត្រូវបានរកឃើញនៅលើភ្នំនេះ។ភ្នំគូលែនស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតទីរួមខេត្ដសៀមរាបមានចំងាយ៥៣គីឡូម៉ែត្រពីទីរួមខេត្ដ។ ភ្នំនេះមានរយៈកំពស់ ៤៩២ម៉ែត្រ គេអាចឡើងទៅលើភ្នំ បានយ៉ាងងាយ តាមរថយន្ដ រឺ ថ្មើរជើង។
ពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសំរស់ ស្រស់ ត្រកាល និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។បច្នុប្បន្ន ដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋាន ភ្នំគូលែន បានទទួលស្វាគមន៍ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋ មកពីទីជិត ទីឆ្ងាយៗ តាំងលំនៅដ្ឋាន ប្រកបអាជីវកម្មកសិកម្ម យ៉ាងច្រើនកុះករ។ ភ្នំគូលែនមានរមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,
សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀតដែលជាកេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទជ័យ វរន្ម័ទី២ បានកសាងឡើង តំបន់ភ្នំគូលែនមិនត្រឹមតែជាតំបន់ទេសចរ តែប៉ុណ្ណោះទេគឺជាតំបន់កសិកម្មដីមានជីវជាតិ អាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់៕

46bd9030-71dd-4b0c-9668-31d1ccaccb13