តាមសារពត៍មានOnlineឈ្មោះDaily Mail ចេញផ្សាយនៅថ្ងៃទី១០ខែកុម្ភៈបានអោយដឹងថា ដំរីមួយក្បាលអាយុ១៥ឆ្នាំរស់នៅក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ធ្លាក់ខ្លួនឈឺគ្រាំគ្រាអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងទៅហើយ ដោយសារតែវាភ័យស្លុតនៅពេលលឺសំលេងកាំជ្រួចដែលមនុស្សម្នាបាញ់ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលកន្លងទៅនេះ។ ដំរីនេះឈ្មោះ Samruai បង្ហាញពីភាពរងនូងជំងឺធ្ងន់ធ្ងរណាស់ ហើយមិនអាចដើរទៅណារួចឡើយ។ វាត្រូវបានគ្រូពេទ្យព្យាបាលយ៉ាងយកចិត្តទុកដាក់ដែរ តែមិនអាចសង្គ្រោះអាយុជីវិតបានទេទីបំផុតវាក៏ដួលស្លាប់ទៅ។
រូបថតដែលសារពត៍មានអនឡាញ KNV យកមកចុះផ្សាយនាពេលនេះគឺបង្ហាញពីរូបភាពសត្វដំរីឈ្មោះSamruai ដែលគេកំពុងរំកិលវាដើម្បីយកទៅបូជា។ ពិធីនេះក៏មាននិមន្តព្រះសង្ឃនៅវត្ត Bang Lamung ចូលរួមពិធីសូត្រធម៌ឧទ្ទិសដល់វិញ្ញាណក្ខន្ធវាផងដែរ៕

3104480A00000578-3438521-image-a-1_1455014993741

3104480E00000578-3438521-image-a-2_1455015008524

3104481700000578-3438521-image-a-3_1455015011047

3104481200000578-3438521-image-a-4_1455015013957