​ខេត្ត​រតន​គិរី ​៖ ​គួ​រំលឹក​ថា ​កាល​ពី​ថ្ងៃ​ទិ​២៥ ​វិច្ឆិ​កា ​២០១៥ ​ម៉ោង​៩​យប់ ​គយ​ចល័ត​បាន​ស្ទាក់​រថ​យន្ត​យី​ឌុ​ប​ម៉ា​ក​ហ៊ី​យា​ន់​ដាយ ​ពណ៌​ប្រផេះ ​ពាក់​ស្លាក​លេខ​3A​-​0053 ​ចាប់​លើ​ផ្លូវ​ជាតិ​លេខ​៧៨ ​ស្ថិត​នៅ​ភូមិ​ប៉​ក់​ធំ ​ឃុំ​ប៉​ក់​ញ៉ៃ ​ស្រុក​អូ​រយ៉ា​ដាវ ​ដឹកនាំ​ដោយ​លោក ​ព្រាប ​គា​រ៉ាត់ ​ជំនួយ​ការ​នាយក​ដ្ឋា​នគយ ​និង​ស្រាវជ្រាវ​បទ​ល្មើស ​ហើយ​នៅ​ក្នុង​រថ​យន្ត​យី​ឌុ​ប​មាន​សុទ្ធតែ​ឈើ​ប្រណិត ​ប្រភេទ​ធ្នុ​ង ​សរុប​ចំនួន​ជាង​៣០​ម៉ែត្រ​គូ​ប ​ឈើ​ធ្នុ​ង​ពាក់​ក​ណ្តា​ល ​ក្រ​ញូ​ង​ពាក់​ក​ណ្តា​ល  ​។​​

ទាក់ទិន​ករណី​ខាង​លើ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​ច្រក​ទ្វារ ​និង​សមត្ថ​កិច្ច​យាម​តាម​ដង​ផ្លូវ​បាន​ឲ្យ​ដឹង​ថា ​រថ​យន្ត​ចំនួន​២​គ្រឿង ​ម៉ា​ក​យី​ឌុ​ប ​ត្រូវ​គយ​ចល័ត​ចាប់​បាន​តែ​មួយ​គ្រឿង ​ដោយ​មួយ​គ្រឿង​ទៀត ​រត់​រួច​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ​វិច្ឆិ​កា ​២០១៥ ​។​

​បើ​តាម​ម​ន្ត្រី​រាជ​ការ​ស្រុក​អូ​រយ៉ា​ដាវ​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ​រថ​យន្ត​យី​ឌុ​ប​ដែល​គយ​ចល័ត​ចាប់​បាន​នោះ ​គឺ​ឈ្មោះ ​ជា ​កុ​ណា​រ៉ា ​អតីត​នាយ​សង្កាត់​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក្រុង​បាន​លុង ​ជា​អ្នក​រត់​ការ ​រថ​យន្ត​យី​ឌុ​ប​ទាំង​២​គ្រឿង ​ផ្ទុក​ឈើ​ប្រណិត​ខុស​ច្បាប់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀ​ត​ណា​ម ​ដែល​គយ​ចល័ត​ចាប់​បាន​តែ​១​គ្រឿង​គត់ ​លោក​មេ​ព្រៃ​រូប​នោះ ​រត់​ការ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ចោះៗ ​រត់​មិន​គ្រប់​ស្ថា​ប័​ន​នោះ​ទេ ​ទើប​សមត្ថ​កិច្ច​គយ​ចល័ត​ចាប់​បាន​តែ​ម្ត​ង ​។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​មិន​ត្រឹម​តែ​រត់​ការ​ឈើ​ប្រណិត​ខុស​ច្បាប់​ម្យ៉ាង​ទេ ​ថែម​ទាំង​យក​ឈ្មោះ​ថ្នាក់​ដឹកនាំ​ខេត្ត ​កំ​រាម​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ទៀត​ផង ​ហើយ​លោក ​ជា ​កុ​ណា​រ៉ា ​ជាម​ន្ត្រី​រដ្ឋ​បា​ល​ព្រៃ​ឈើ ​មាន​តួ​នាទី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ការពារ​ប្រយោជន៍​ជាតិ ​តែ​បែរ​ជាម​ក​រួម​ដៃ​ឃុ​ប​ឃិ​ត​គ្នា​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទ​ល្មើស​ទៅ​វិញ​?​ ។ ដោ​យឡែក​​លោក​ជា ​កុ​ណា​រ៉ា ​អតីត​នាយ​សង្កាត់​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក្រុង​បាន​លុង ​និង​ជា​អ្នក​រត់​ការ​ផង​នោះ ​អ្នក​សារ​ព័ត៌មាន​មិន​អាច​សុំ​ធ្វើ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិ​ទ ៕ ​ឦសាន្ត​​​​​​​​​​​​​​​​

31

2