​បន្ទាយ​មាន​ជ័​យៈ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៧ ​នាទី​ល្ងាច​ថ្ងៃ​ទី ​១១ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​នេះ ​កម្លាំង​ជំនាញ​រដ្ឋ​បា​ល​ព្រៃ​ឈើ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​សហ​កា​ជាមួយ ​និង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​-​ក្រសួង​ដឹកនាំ​ដោយ​លោក ​ចេ​ង ​សុ​ផា​ន ​ក្រឡាបញ្ជី​របស់​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​​ ​បាន​ធ្វើ​ការ​ប​ង្ក្រា​ប​ទី​តាំង​ស្តុក​ឈើ​ក្រ​ញូ​ង​មួយ​កន្លែង ​ស្ថិត​ក្នុង​សង្កាត់​កំពង់​ស្វាយ​ក្រុង​សិរី​សោ​ភ​ណ័។​

​នៅ​ក្នុង​យុទ្ធនា​ការ​ប​ង្ក្រា​បនោះ ​សមត្ថ​កិច្ច​ចំ​រុះ​ពុំ​បាន​ឃាត់​មនុស្ស​ដែល​ជា​ឈ្មួញ​ឈើ​នោះ​ទេ ​តែ​​បាន​ធ្វើ​ការ​រឹប​អូស​ឈើ​ក្រ​ញូ​ង​ចំនួន​៩៩​ដុំ ​ប្រហែល​ជា​ជាង​ពីរ​តោន ​យក​ទៅ​រក្សា​ទុក​នៅ​រដ្ឋ​បា​ល​ព្រៃ​ឈើ​ខេត្ត ​។​​​

​គួរ​រំលឹក​ថា ​មួយ​រ​យៈ​កាល​មក​នេះ​គេ​ឃើញ ​ថា​សកម្មភាព​នៃ​ការ​ដឹក​ឈើ​ក្រ​ញូ​ង ​ហាក់​កក្រើក​ឡើង​វិញ ​។ ​ឈើ​ក្រ​ញូ​ងនេះ ​បើ​តាម​ការ​អោ​យ​ដឹង​នោះ ​គឺ​បាន​លប​លួច​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​របៀង​នានា ​ក្នុង​ខេត្ត​ដែល​មាន​ការ​ត្រូវ​រ៉ូ​វ​ជាមួយ​សមត្ថ​កិច្ច ​ដែល​ឈរ​ជើង​តាម​ព្រំ​ដែ​ន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 1 3