អាការៈ ឈឺ​ក​អាច​កើតឡើង​បាន​ពី​ឧប្បត្តិហេតុ រង របួស​ឬក៏​កើតរោគ​ពាក់ព័ន្ធ​ជាមួយនឹង​សាច់ដុំ និង​គ្រោងឆ្អឹង​សូម្បី​តែ មាន​ដុំ​សាច់​ក៏​ធ្វើ​ឲ្យ​កើត​អាការៈ​ដូចគ្នា នេះ​បាន ដែរ ។ ក៏ប៉ុន្តែ​អាការៈ ដែល​កើត ឡើងជា​ញឹកញាប់​នោះ ច្រើន​តែ មាន​មូលហេតុ​មកពី​ការ ធ្វើ​ចលនា​កាយវិការ​ខុស​រួម ទាំង​ការ ទទួល ទាន​ដំណេក​ក៏​អាច ធ្វើ​ឲ្យ​ក​ឈឺ ឡើង មក​បាន​ក្រោយពី​ក្រោក​ដំណេក​ពេលព្រឹក ។​
បើ​យោង តាម​ទិន្នន័យ​ពី​សមាគម​កាយ​វិភាគ​របស់​អាមេរិក​បាន​ប្រាប់ ថា​ជួនកាល​ការផ្លាស់ប្ដូរ​ខ្នើយ អាច ជួយ​អ្នកមាន​អារម្មណ៍ ខុសប្លែក គ្នា​បាន ។​អ្នក​ត្រូវតែ​ជ្រើសរើស​ខ្នើយ​ដែល​អាច​ទុក ចិត្តបាន​ថា វា​មិន​ធ្វើ​ឲ្យ​ការ​ទទួលទានដំណេក​របស់​យើង​ស្ថិត នៅក្នុង​លក្ខណៈ ដែល​មិន​ធម្មជាតិ​មិន​ថា​គេង​ប្រើ ខ្នើយ​ខ្ពស់​ឬក៏​ប្រើ​ខ្នើយ​ទាប​ហួសហេតុ​ពេក​ក៏​រមែង​មិនល្អ​ដូចគ្នា​ទាំងអស់ ។​
ជាទូទៅ​ខ្នើយ​ដែល​ធ្វើ​ពី​រោមសត្វ​រោម​ទា​ឬក៏​រោមសត្វ​ស្លាប​នោះ វា​ល្អ​ជាង​ខ្នើយ​ដែល​ធ្វើ​អំពី​អេ​ប៉ុង ព្រោះ​វា​ទ្រទ្រង់​ក្បាល​និង​ក ដោយ​មិនកើត​សំពាធ​ធ្វើ​ឲ្យ​ខុស​រា​រៅ​និង​ឈឺ​ក​នា ពេល​ក្រោយ​បាន ។ គួរ​ផ្លាស់ប្ដូរ​ខ្នើយ​ថ្មី នៅពេល​ចាប់ផ្តើម​សំប៉ែត​និង​មិនអាច​ទ្រ​ទម្ងន់​វិល​បាន ល្អ​នោះ​។ ហាម​យក​ខ្នើយ មក​គរ​លើ​គ្នា​ដើម្បី​ឲ្យ​ការ​កើយ​ខ្នើយ​មាន​កំពស់​តាម​តំរូវការ​របស់ ខ្លួន​នោះ ។ ចំណែក​ចំពោះ​ការ ទទួលទានដំណេក​ក៏ មាន​ផល​ដល់​ការ ឈឺ​ក៏បាន​ដូចគ្នា​គឺ​គួរតែ​ជ្រើសរើស​ទី​ដំណេក​ដែល មាន​ភាព ហាប់​ណែន​ល្មម​គួរ​និង​ទ្រ​បន្ទះ​ខ្នង​បាន ល្អ ។ ក្រៅពីនោះ​គួរតែ​ជៀសវាង​ការ​ដេក​ផ្កាប់​ហើយ​សាក ល្បង​ពន្យឺត​សរសៃ​សាច់ដុំ​ក​ទាំង​មុន​ដេក​និង​ពេល​ក្រោកពីដំណេក​ផង ដែរ ៕

អឹុង ហ៊ត

1