សូមសរសើរ!! លោក​តា​ព្រះ​ជន្ម​ជាង​ ៨០ឆ្នាំ​ និងកុមារី​អាយុ​ ៥ឆ្នាំ​ បាន​ឡេីង​ទៅដល់​កំពូលភ្នំ​ឱរ៉ាល់

5823

ភ្នំ​ឱរ៉ាល់​ ជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុង​ប្រទេស​កម្ពុជា​ ដែលមាន​កំពស់​ប្រវែង១,៨១៣ម៉ែត្រ​ និងមាន​ទី​តាំង​ស្ថិត​ក្នុង​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ។ ក្រៅពី​មាន​សម្រស់​ដ៏​ស្រស់​ត្រកាល​គួរឲ្យចង់​គយគន់​ហេីយនោះ​ ភ្នំ​ឱរ៉ាល់​ ក៏ជា​តំបន់ដែល​សំបូរ​ទៅដោយ​​​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​បាននឹង​កំពុង​រស់នៅ​ទីនោះផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មិនដឹងជាយ៉ាងម៉េច នៅពេលដែលបានឃើញរូបភាពទាំងនេះហើយ ខ្ញុំមានអារម្មណ៍រំភើបចង់ហោះ មនុស្សចាស់ដែលមានអាយុច្រើនជាងគេ ៨០ជាងឆ្នាំ និងក្មេងស្រីដែលមានអាយុតិចជាងគេ ៥ឆ្នាំ ដែលបានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា គឺកំពូលភ្នំឱរ៉ាល់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងនេះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ អរគុណបងស្រីនិងបងប្រុសដែលដើរតួជាគ្រួសារគំរូដែលពត់លត់ដំចិត្តកូនៗដោយនាំពួកគាត់ឡើងទៅដល់កំពូលភ្នំឱរ៉ាល់ អរគុណបងស្រីដែលផ្តល់ដំណឹងដ៏អស្ចារ្យនេះមកប្អូនមុនគេ​ មុនបងប្អូនគិតថាបងប្អូនឡើងភ្នំឱរ៉ាល់មិនកើត សូមមើលទៅពួកគាត់ ហេតុពួកគាត់អាចធ្វើបាន បងប្អូនបែរជាធ្វើមិនបានទៅវិញ?»៕