សោកស្តាយ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចចូល Top 5 បាន តែយ៉ាងណានាងបានឈ្នះនៅក្នុងចិត្តអ្នកគាំទ្រកម្ពុជា

759

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វគ្គប្រកាសលទ្ធផលរកឃើញរាជិនីមកុដនៅរាត្រីវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International ២០២២ នេះ កាន់តែកៀកមកដល់ហើយ រីឯមហាជនខ្មែរកំពុងតែបង្ហាញការរំភើបចិត្ត និង មោទកភាពខ្លាំង ជាមួយនឹងលទ្ធផលរបស់ Miss Grand ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលអាចឈានដល់ Top ១០ ជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា ដោយសមត្ថភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានជាប់ដល់វគ្គ Top ១០ ហើយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បាន និង កំពុងបន្តដំណើរវាយលុកទៅកាន់វគ្គ Top ៥ បន្តទៀត ដោយមុននឹងឈានដល់វគ្គប្រកាសលទ្ធផលនោះ បវរកញ្ញាតំណាងកម្ពុជារូបនេះ ក៏បានឡើងថ្លែងសន្ទរកថាពីឆន្ទៈរបស់ខ្លួនក្នុងចំណោមបេក្ខភាពទាំង Top ១០ នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅវិនាទីនៃការប្រកាសទៅកាន់វគ្គ Top ៥ មុននេះ គួរឱ្យសោកស្តាយ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយឈានទៅកាន់ Top ៥ នាក់ចុងក្រោយបានទេ ប៉ុន្តែបវរកញ្ញារូបនេះពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទកភាពលើរូបនាងយ៉ាងខ្លាំង ហើយនាងក៏ពិតជាស័ក្តិសមដែលអ្នកគាំទ្រកម្ពុជាហៅថា Queen លើឆាក MGI ២០២២ នេះផងដែរ៕