ថាមែនៗ ដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍៤រូប ដែលហៅអ្នកបើកបរមិនមានបទល្មើសផាកពិន័យ នៅស្តុបទន្លេបាសាក់

566

មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ លើមហាវិថីម៉ៅសេទុង ដែល​ប្រព្រឹត្តកំហុស ឆ្គងពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានដក​ឋានន្តរសក្តិ​មួយកម្រិត និង​ដក​បញ្ឈរជើងរយៈពេល ៣ខែ ​នៅការិយាល័យបុគ្គលិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ឱ្យ​ដឹងថា មន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ​លើមហាវិថីម៉ៅសេទុង ដែលប្រព្រឹត្តកំហុស​ឆ្គងពេល​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ​ដែលបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរ​មិនមានកំហុស ​គឺត្រូវបានដាក់វិន័យហើយ បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាម​បណ្តាញ​សង្គមភ្លាម ​លោកឧត្តមសេនីយ៍ឯក ​ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាឱ្យស្នងការរងទទួលផែនធនធានមនុស្ស ​ការិយាល័យបុគ្គលិក​ ផ្នែកវិន័យ ធ្វើការ​កោះហៅមន្ត្រីគោលដៅទាំង៤រូប​ មកសាកសួរនៅការិយាល័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយធ្វើការសួរនាំរួចមន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុស​ដែលបាន​ប្រព្រឹត្តដែលបានហៅអ្នកបើកបរធ្វើការផាកពិន័យ មិន​ចេញវិក្កយបត្រ ស្របពេល​ដែល​អ្នក​បើក​បរមិនមាន​កំហុសទាល់តែសោះ ។

លោកវរសេនីយ៍ឯក សាន សុខសីហា បន្ថែមថា ដោយទទួលបានបទបញ្ជា និងការឯកភាពពី​ស្នងការ ផ្នែកវិន័យ ​នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរ​ជើង​រយៈពេល៣ខែ ដោយបង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការនៅការិយាល័យ​បុគ្គលិក ដោយ​ធ្វើកិច្ចសន្យា ជាពិសេសមន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋាន​ន្តរសក្តិ​មួយកម្រិត ដើម្បីជា​ការ​ព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង១៥នាទីព្រឹក នៅ​ចំណុច​គោល​ដៅស្តុបទន្លេបាសាក់​ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យ​ពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ​ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើង​សញ្ញាចរាចរណ៍ឡើយ គឺភ្លើង​នៅពណ៌បៃតង ​ដោយមានភស្តុតាងជាវីដេអូកា​មេរ៉ាភ្ជាប់​នៅក្នុងរថយន្ត ពេលកំពុង​បើកបរឆ្លងស្តុប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ ក៏មានបែកនូវសារជាសំឡេងទទួលកំហុស ដែល​លោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា ​បានយក​គណនី​ហ្វេសប៊ុក​របស់លោកអនុសេនីយ៍ឯក ​ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ​ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើ​សុំលុប​វីដេអូដែលបាន​បង្ហោះ​ក្នុងបណ្តាញសង្គម ​ប៉ុន្តែត្រូវបានម្ចាស់រថយន្ត បដិសេធ៕