
ភ្នំពេញ ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយបានបង្ហោះសារថា៖ «រឿងដែរខ្ញុំហួសចិត្តទាំងព្រឹកនៅបុរីផ្ទះខ្ញុំ ឡានពណ៌ទឹកក្រូចនេះបានចតមុខផ្ទះខ្ញុំស្ទើរជារៀងរាល់ថ្ងៃជាប់គ្នា មានម្តងនោះខ្ញុំបានហៅអោយគាត់មកយកចេញ តែខ្ញុំចាំគាត់ជិត30នាទី ទើបគាត់យកចេញដោយមិនមានពាក្យសូមទោសសូម្បីមួយម៉ាត់ ខ្ញុំក៏មិនចង់មានបញ្ហាក៏ខ្ជិលនិយាយអីបានត្រឹមមើលគាត់ជិះចេញទៅ។
លើកទី2 គាត់នៅតែយកមកចតដ៏ដែល អស់រយៈពេលច្រើនថ្ងៃ ម្តងនេះខ្ញុំក៏ចាំគាត់មកយកឡាននិងចេញទៀតចាំជិតមួយម៉ោង ទៅហៅផង ប្រាប់មេសន្តិសុខបុរីអោយទៅហៅផងក៏មិនចេញមក ស្រាប់តែគេចេញមកគេរអ៊ូដាក់ខ្ញុំ ខ្ញុំក៏សួរថាមិចបានចេះតែយកមកដាក់មុខផ្ទះខ្ញុំព្រោះខ្ញុំត្រូវការចេញចូល?
ចម្លើយគេតបថា “ផ្ទះខ្ញុំអត់មានកន្លែងដាក់” ខ្ញុំសួរវិញថា “បងអត់កន្លែងដាក់មកដាក់មុខផ្ទះខ្ញុំចឹងខ្ញុំចេញមិចរួច” គេឆ្លើយ “ចុះបើផ្ទះគ្មានមនុស្សនៅខ្ញុំក៏ចតទៅ” ពាក្យដែរខ្ញុំចង់លឺគឺមិនបានលឺ ថាសូមទោសមួយម៉ាត់ គេថែមទាំងខឹងខ្ញុំហៅរំខានគេដេកទៀត
គេបើកចេញទៅទាំងកំហឹងចង់ទាំងបុកគេអែងទៀត ខ្ញុំទ្រាំលែងបានក៏ស្រែកដាក់វិញ ហើយគេដើរចូលផ្ទះគេ គេហៅខ្ញុំថាអា និងមានពាក្យជេរមកខ្ញុំវិញទៀត អស្ចារ្យទេ? មិនបានសូមទោសហើយធ្វើអោយខ្ញុំខាតពេលវេលាចាំវា ត្រូវបានវាជេរខ្ញុំទៀត។ រឿងគ្រប់យ៉ាងទាំងអស់តើនរណាជាអ្នកខុស? គ្រាន់តែសូមទោសមួយម៉ាត់ក៏ខ្ញុំមិននិយាយអីដែរ កាលដែរខ្ញុំផុសគឺវាច្រើនដងជាមួយផ្ទះខ្ញុំណាស់