
ក្រៅស្រុក ៖ រឿងរ៉ាវដែលកំពុងល្បីល្បាញពេញលើបណ្តាញសង្គមចេញមកពីប្រទេសវៀតណាម នៅពីក្រោយទំព័របណ្ដាញសង្គម Facebook បានបង្ហាញឃ្លីបមួយដែលកើតហេតុគួរឲ្យអាណិត និងគួរឱ្យអស់សំណើចនៅក្នុងពេលតែមួយ ជាមួយគ្នា។
ករណីគូស្នេហ៍ មកពីខេត្តបាក់និញ ប្រទេសវៀតណាម ដែលជិះម៉ូតូទៅរកចំណីទាំងកណ្តាលយប់ តែចុងក្រោយត្រូវរុញម៉ូតូត្រឡប់មកវិញ ព្រោះម៉ូតូធ្លាក់ចូលស្រែកប់ក្នុងភក់ រហូតស្ទើរតែមើលមិនស្គាល់ ហើយទាំងមនុស្សទាំងម៉ូតូ ត្រូវត្រឡប់មកវិញ ទាំងខ្លួនប្រឡាក់មើលសឹងមិនយល់។ ដើមចមដែលកើតមានរឿងនេះផ្ដើមចេញពី មិត្តស្រីរបស់បុរសនោះឃ្លានទាំងកណ្តាលយប់ ហើយបង្ខំមិត្តប្រុសត្រូវឌុបជូនសង្សារទៅរកម្ហូប ប៉ុន្តែដោយសារផ្លូវងងឹត ហើយតាមផ្លូវជាវាលស្រែ បណ្ដាលឱ្យម៉ូតូរអិល ពិបាកបើកហើយក៏ធ្លាក់ចូលប្រឡាយក្បែរចិញ្ចើមផ្លូវ កប់ជ្រៅទៅក្នុងភក់ ប្រឡាក់សុទ្ធតែភក់ទាំងពីរនាក់។
ផេក Facebook នេះក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីមានអ្នកមកជួយអ្នកទាំងពីរចេញពីវាលស្រែ នាងមិននិយាយអ្វីទាំងអស់ ហើយក៏លែងឃ្លានអ្វីទាំងអស់។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ មានទាំងអ្នកសើចយំ និងអ្នកសម្ដែងការអាណិត ដំណាលគ្នា។
សម្រាប់អ្នកសើចចំអក គឺដាក់កំហុសទៅខាងស្រីដែលខ្វះពេលឃ្លាន ហើយឃ្លានទាំងយប់ និងបង្ខំឲ្យខាងប្រុសដឹកទៅទិញអាហារទាំងយប់ នេះសំណាងហើយធ្លាក់ចូលភក់ ចុះបើជាករណីចោរកម្មវិញ ប្រហែលពួកគេគ្មានជីវិតរស់ផងមិនដឹង។
ចំពោះអ្នកដែលអាណិតវា បានបញ្ចេញមតិថា កុំសើចកុំយំពួកគេទាំងពីរ ព្រោះគ្រប់គ្នាសុទ្ធតែបានឆ្លងកាត់រឿងស្រដៀងគ្នានេះ ព្រោះនរណាក៏ធ្លាប់ឃ្លានយប់ដែរ គ្រាន់តែពេលខ្លះសំណាងនៅផ្ទះសល់អាហារ មិនបាច់ចេញក្រៅទិញ តែបើគ្មានអាហារ ប្រាកដជាទៅក្រៅរកអីញ៉ាំដូចតែគ្នាហ្នឹង ដូច្នេះកុំឌឺដងគេ៕