កាន់តែកាក់កប នាយពាក់មី ចាប់ផ្តើមសាងសង់ផ្ទះលំហែ យ៉ាងប្រណីតទុកគ្រាន់បានទៅសម្រាកបន្ទាប់ពី ចប់ការងារ

136

ស្វាយរៀង៖ ជឿជាក់ថា បងប្អូនប្រាកដជា ស្គាល់ច្បាស់ហើយ តារាកំប្លែង ចែម ចាន់រ៉ា ហៅ នាយពាក់មី ជាកំពូលតារាកំប្លែងម្នាក់ ក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ រូបលោក ត្រូវបានមហាជន ទទួលស្គាល់ថា ជាតារាប្រុសម្នាក់ ដែលមានសមត្ថភាពពហុជំនាញដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សព្វថ្ងៃនេះគេសង្គេតឃើញថា តារាកំប្លែងរូបនេះ កំពុងតែឡើងកូដខ្លាំងមិនថា ការងារសិល្បៈ ជំនួញផ្សេងៗនោះទេគឺថាកាក់កបយកគ្នាតែម្ដង។ ជាពិសេស លោកថែមទាំងបាន ជួយសាងសង់ផ្ទះជូនឪពុកម្ដាយ បង្កើតនឹងឪពុកម្ដាយក្មេកម្នាក់មួយខ្នង នៅ​ឯស្រុកកំណើតថែមទាំងផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ បន្ទាប់ពីទំនេរពីការងារសិល្បៈ នាយពាក់មី កម្រឃើញដើរហ៉ឺហា ចាយវាយនៅក្នុងទីក្រុងណាស់ ជាក់ស្ដែងជារឿយៗ ហ្វេនៗសង្គេតឃើញថា តារាកំប្លែងរូបនេះ ច្រើនតែចំណាយពេលវេលា នៅឯស្រុកកំណើត។ ជាពិសេស ថ្មីៗនេះ លោកកំពុងតែសាងសង់ ផ្ទះលំហែថ្មីមួយទៀតនៅឯស្រុកកំណើតទុកគ្រាន់ ទៅសម្រាកកម្សាន្តបន្ទាប់ពី សម្រាកពីការងារ​។ ក្នុងនោះ ដោយគ្រាន់តែឃើញម៉ូតផ្ទះគំរូ ក៏ប្រណីតបែបរាងមូលក្រពុំឈូក ថែមទាំងមានកន្លែងចតឡាន មានដើមឈើអមយ៉ាងត្រជាក់ ថែមស្រស់ស្រាយ គួរឲ្យចង់លំហែអារម្មណ៍ដែល បើទោះបីជា ទើបតែចាប់ផ្តើម មិនទាន់លេចរូបរាងពេញលេញយ៉ាងណាក្តី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូ​មទស្សនារូបភាពខាងក្រោម៖