លោកគ្រូបឋមម្នាក់ ឆ្លៀតពេលបង្រៀនរបាំរាំវង់ដល់សិស្សថ្នាក់ទី ២ ផ្ទុះការសរសើរខ្លាំង (មានវីដេអូ)

149

លោកគ្រូបង្រៀនសិស្ស នៅឯសាលាបឋមពន្លៃ ខេត្តកំពង់ធំម្នាក់ ឈ្មោះ ញ៉ិល ថែធួន កំពុងទទួលបានការលើកសរសើរពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បន្ទាប់ពីលោកគ្រូបង្ហោះវីដេអូ បង្ហាញពីសកម្មភាពបបង្ហាត់បង្រៀនកូនសិស្សតូចៗឱ្យចេះរាំរបាំប្រជាប្រិយខ្មែរ ដោយហេតុថាខ្លាចទំពាំងស្នងឫស្សីជំនាន់ក្រោយ ភ្លេចវប្បធម៌រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវរបស់ខ្មែរយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ លោកគ្រូ ញ៉ិល ថែធួន ថែមទាំងបានឱ្យដឹងទៀតថា លោកគ្រូមិនមានការអៀនខ្មាសឡើយ តែផ្ទុយទៅវិញ លោកគ្រូបែរជាក្លាហានហ៊ានក្នុងការចែករំលែកឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានឃើញ។ លោកគ្រូខាងលើរៀបរាប់ថា ៖ «ខ្ញុំមិនអៀន ខ្ញុំក្លាហាន ផុសចែកបងប្អូនទស្សនាមើល តែមិនសូវជំនាញរាំដែរ។ ទន់ភ្លន់តែមិនទន់ជ្រាយ។ ថ្នាក់ទី២ #បឋមសិក្សាពន្លៃ ខេត្តកំពង់ធំ»។

លោកគ្រូបឋមដ៏គំរូរូបនេះ បានរៀបរាប់ថា ៖ «គ្រូបឋមអាចធ្វើបាន បង្រៀនថ្ងៃទី២ សង្ឃឹមថាថ្ងៃទី៣ជោគជ័យទៅចុះ មើលៗទៅសិស្សប្អូនសិស្សច្បង បើមិនសំខាន់គេមិនបញ្ចូលកម្មវិធីសិក្សាទេ របាំរាំវង់ ត្រូវថែឱ្យគង់ជារបាំខ្មែរយើង។ ក្មេងឥលូវរាំតែបទបែកស្លុយ ចំណែកបទរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ មិនសូវចង់រាំមិនថែរក្សាតាំងគេលួចទៅតាំងថាស្ដាយ អ៊ីចឹងត្រូវថែរក្សាវប្បធម៌ឱ្យគង់វង្ស»។ សូមទស្សនាវីដេអូខាងក្រោម ៖