មន្ទីរព័ត៌មាន ថារឿងព្រះវិហារដ៏ចំណាស់ជាងគេនៅកំពង់ចាម មានអាយុមិនក្រោម៤០០ឆ្នាំ ត្រូវបានបំផ្លាញចោលនោះ គឺជារឿងមិនពិត

1937

យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថា ចំពោះព័ត៌មានដែលបានចុះផ្សាយរឿងព្រះវិហារដ៏ចំណាស់ជាងគេនៅកំពង់ចាម មានអាយុមិនក្រោម៤០០ឆ្នាំ ត្រូវបានបំផ្លាញចោលនោះ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានប្រាប់មកមន្រ្តីមន្ទីរព័ត៌មាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះថា គឺជារឿងមិនពិតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តបានបញ្ជាក់ទៀតថា វត្តពោធិព្រឹក្សហៅវត្តតាកុច ស្ថិតនៅក្នុងឃុំ ព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានកសាងក្នុងឆ្នាំ១៩៨៧ និងបញ្ចប់ក្នុងឆ្នាំ១៩៩០ មានអាយុកាល ៣២ឆ្នាំ ដោយមាន សភាពបាក់ស្រុត – ទ្រុឌទ្រោម ធ្នឹម ពិដាន ដំបូល និងគ្រឹះក្រោមស្រុតដោយអន្លើៗ ផងដែរ ទោះបីធ្លាប់មានការជួសជុល ច្រើនលើកច្រើនសារក៏ដោយ ក៏នៅតែមិនអាចរក្សាភាពប្រក្រតីបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមិនអាចប្រើប្រាស់បានអាចនឹងបង្កហានិភ័យដល់ ប្រជាពលរដ្ឋមកធ្វើបុណ្យ និងកិច្ចពិធកម្មផ្សេងៗរបស់ព្រះស្ឃ នៅក្នុងព្រះវិហារជាយថាហេតុ។ ហើយចំពោះការរុះរើព្រះវិហារនេះគឺមានឯកភាពពីពុទ្ធបរិស័ទចំណុះជើងវត្ត គណៈកម្មការអាចារ្យវត្ត ព្រះចៅអធិការវត្ត និងអជ្ញាធរឃុំ ស្រុក សាលាអនុគណស្រុក និងរដ្ឋបាលខេត្តកំពង់ចាមផងដែរ លោកប្រធានមន្ទីរបន្តថា សាមីវត្តនឹងមានការសាងសង់ព្រះវិហារថ្មីឡើងវិញអោយដូចដើម៕