
អស់មួយរយៈធំមកហើយដែល លីម តិចម៉េង ពីក្មេងដើរច្រៀងតាមហាង និង ពីក្មេងគ្វាលគោ បានលើកពានពីកម្មវិធី Cambodian Idol រដូលកាលទី ៤ ជាមួយនឹងសន្ទុះគាំទ្រយ៉ាងច្រើនពីមហាជនទាំងចាស់ទាំងក្មេង។
ពិតណាស់ ពីមួយថ្ងៃទៅមួយ Idol តូច លីម តិចម៉េង កាន់តែទទួលបានការគាំទ្រ និង ប្រជាប្រិយភាពកើនឡើងជាលំដាប់ ព្រោះមិនថា Idol រូបនេះចេញទៅកម្មវិធីប្រគំតន្ត្រី ឬ កម្មវិធីកម្សាន្តណានោះទេ គេតែងកត់សម្គាល់ឃើញមានអ្នកគាំទ្រតាមចោមរោមស្វាគមន៍ និង ផ្តល់ភាពកក់ក្តៅមិនតិចនាក់ឡើយចំពោះរូបលោក។
ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះទៀត តារាចម្រៀងអាជីពដែលប្រសូតចេញពីកម្មវិធី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ខណៈពេលទៅចូលរួមក្នុងកម្មវិធីមួយនៅឯ MC Park នោះ រូបគេត្រូវអ្នកគាំទ្រយ៉ាងច្រើនណែនណាន់តាន់តាប់ បានប្រមូលផ្តុំគ្នាចាំគាំទ្រ និង ហែហមដំណើរនៅទីនោះ ដែលមើលតាមសកម្មភាពក្នុងវីដេអូ ឃើញហើយគឺពិតជាមិនធម្មតាឡើយសម្រាប់រូបគេ និង ទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកគាំទ្រដែលមានចំពោះ Idol លីម តិចម៉េង នោះ។
តាមរយៈនេះ ក៏បានបង្ហាញឃើញដែរថា លីម តិចម៉េង គឺជាតារាចម្រៀងខ្មែរជំនាន់ថ្មីមួយរូបដ៏មានឥទ្ធិពលខ្លាំងក្នុងស្រទាប់អ្នកគាំទ្រ ព្រោះត្រឹមរយៈពេលខ្លីដែលរូបគេបានបោះជំហានចូលប្រឡូកពេញដៃក្នុងពិភពសិល្បៈនេះ រូបគេត្រូវបានមហាជនទាំងចាស់ទាំងក្មេងកត់ទុកជាតារាក្នុងដួងចិត្តយ៉ាងនឹកស្មានមិនដល់៕
សូមទស្សនាវីដេអូ ៖
@raksmey45672 idolមកហេីយ@Lim Tichmeng (Jack) ♬ original sound – ហ្វេនបងមន្ត៚បងម៉េង❤️🇰🇭✈️🇰🇷