
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈបុរសជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ច ឃា ត់ ខ្លួន ដោយយោងតាមបណ្ដឹងរបស់នារីម្នាក់ ដោយចោទថាបុរសរូបនោះ ចា .ប់ រំ .លោ .ប នាងបានសម្រេច។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថាករណី ចា ប់ នេះនៅចំណុចរោងកម្មករសំណង់បឹងកក់ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អត្តសញ្ញាណជនសង្ស័យឈ្មោះ BUI VAN BUT ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់បឹងកក់ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខC០៣៤០៨០៤(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ យ៉ន ឆៃមួយ ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអនាម័យ ស្នាក់នៅរោងកម្មករសំណង់បឹងកក់ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ដំណើររឿងហេតុនោះនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០ និង ៣០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យ៉ន ស្រីមួយ ភេទស្រី អាយុ៣៥ឆ្នាំ
ចោ ទ ប្រកាន់ជនសង្ស័យឈ្មោះ BUI VAN BUT ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ចា .ប់ ខ្លួននៅចំណុចរោងកម្មករសំណង់បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលវេលាម៉ោង០៧ និង ៤០ នាទី នាថ្ងៃខែឆ្នាំដដែល។
បន្ទាប់ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះទៅដល់កន្លែងកើតហេតុឃើញជនសង្ស័យក៏ធ្វើការឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ BUI VAN BUT បានសារភាពថា ខ្លួនពិតជាបាន រួ .ម ភេ .ត ជាមួយជនរងគ្រោះនៅចំណុចខាងលើបានសម្រេចប្រាកដមែន
កន្លងមកខ្លួនធ្លាប់បាន រួ .ម ភេ .ត ជាមួយជនរងគ្រោះចំនួន០២លើក តែមិនចាំថ្ងៃក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕