អាណិតគាត់ណាស់! នាយកសាលាកោះចំរើន និយាយទាំងអួលថា ក្មេងៗលើទូកសុទ្ធតែសិស្សល្អ ហើយពួកគេរៀនពូកែៗណាស់ (មានវីដេអូ)

135

ហេតុការណ៍លិចទូកដដ៏រន្ធត់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅវេលាម៉ោងប្រមាណជា ១៩ និង ០០ នាទីយប់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បានធ្វើឱ្យប្រជាជនកម្ពុជាកត់ ស្លុ ត ជាខ្លាំង ជាពិសេសឪពុកម្ដាយ សាច់ញាតិ បងប្អូនរបស់ជនរងគ្រោះទាំងអស់ កំពុងតែយំសោកសង្រេងដែលត្រូវបាត់បង់កូនៗជាទីស្រឡាញ់ស្មើជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកមកក្មេងប្រុស ហេង ហ៊ុយ អាយុ ១១ ឆ្នាំ ដែលបានរួចផុតជីវិតពីហេតុការណ៍ដ៏រ ន្ធ ត់នេះ គឺជាកូនប្រុសរបស់លោកនាយកសាលាកោះចំរើន ឈ្មោះ ហេង ហ៊ុន បានរៀបរាប់ពីហេតុការណ៍លិចទូកឱ្យបានដឹងថា ដើមឡើយខ្លួនចេញពីរៀនម៉ោង ៦ ដោយត្រូវឆ្លងទូកដមកកោះចំរើន ហើយនៅពេលឡើងទូក ក្មេងៗដែលជាជនរងគ្រោះបាននាំគ្នាអង្គុយមុខទូកជាមួយកង់របស់ខ្លួន ខណៈម្ចាស់ទូកអ្នកបើកប្រាប់ឱ្យបណ្ដួលកង់ ហើយដើរមកក្រោយកុំជិះនៅមុខខ្លាចលិច។ ដោយម្ចាស់កង់អត់ស្ដាប់ អត់បានមកក្រោយទៀតនៅតែមុខ ស្របពេលអ្នកបើកទូកបើកកាន់តែលឿន ហើយទឹកចូលក្បាលទូក ទើបបណ្ដាលឱ្យទូកក្រឡាប់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើយោងតាមសម្ដីរបស់លោកនាយកសាលាកោះចំរើន គឺលោកគ្រូ ហេង ហ៊ុន បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា ក្មេងៗសិស្សសាលាដែលស្ថិតនៅលើទូកនោះ គឺសុទ្ធសឹងជាសិស្សពូកែ និង ឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រទាំងអស់ ដោយពួកគេបានឆ្លងទូកដើម្បីទៅរៀនភាសាអង់គ្លេសនៅក្រើយម្ខាង ប៉ុន្ដែបែរជាជួបហេតុការណ៍បណ្ដាលឱ្យបា ត់ ប ង់ ជីវិតទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយកសាលា ហេង ហ៊ុន បានបន្តទៀតថា ក្មេងៗទាំងអស់នោះ គឺសុទ្ធតែជាកូនសិស្សរបស់លោកធ្លាប់បង្រៀនទាំងអស់ ហើយក្រោយជួបហេតុការណ៍នេះ លោកស្ទើរតែគ្មានកម្លាំងចិត្តក្នុងការធ្វើកិច្ចការងារអ្វីទៀតឡើយ ថ្វីដ្បិតតែពួកគេមិនមែនជាកូនបង្កើតរបស់លោកក៏ដោយ៕