
ក្នុងហេតុការលិចទូកដដ៏រន្ធត់ និង គួរឱ្យសោកសៅ កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ មហាជនទូទាំងប្រទេសកម្ពុជា បាននាំគ្នាសម្ដែងនូវក្ដីរំលែកទុក្ខយ៉ាងសោកសៅ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ ដែលជួបប្រទះនូវរឿងអកុសលស្មានមិនដល់ខាងលើនេះ។
ចំពោះហេតុការខាងលើ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ គេសង្កេតឃើញទិដ្ឋភាពក្នុងភូមិកោះចំរើន សាច់ញាតិជនរងគ្រោះ បាននាំគ្នារៀបចំធ្វើពិធីបុណ្យជូនស-ពសិស្សសាលា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ទៅតាមប្រពៃណី ដោយមានការដង្ហែ និង បូជា ប្រកបទៅដោយភាពសោកសៅ រំជួលចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងការបាត់បង់សមាជិកគ្រួសារ ពោរពេញដោយក្ដីស្រឡាញ់ ពុំអាចបំភ្លេចបាន៕
ខាងក្រោមនេះជាទិដ្ឋភាពដង្ហែ និងបូជាស-ព ដ៏សោកសង្រេងនៅថ្ងៃនេះ ៖
ប្រភពរូបភាព ៖ Fresh News