ព្រឺក្បាលណាស់​!​! ក្មេងនេះមិនចេះហែលទឹកតែអណ្តែត អ្នកភូមិជឿអ្នកផ្លូវងងឹតជួយទ្រ​ឲ្យអណ្តែតឡើងលើដី (មានវីដេអូ)

143

កាលពីយប់មិញនេះមានករណីឧបទ្ទវហេតុ​លិច​ទូកដ​ ដែលករណីនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ក្បែរ​ស្ពាន​អ្នក​លឿង (​ត្សឹ​បា​សា​) ។

យោងតាមការឱ្យដឹងពីសំណាក់លោក អាំ ធូ អធិការ​នគ​បាល​ស្រុក​លើក​ដែក បាន​បញ្ជាក់​ថា ករណី​លិច​ទូកដ​ទទឹង កាលពី​យប់មិញ ដោយសារ​ទឹក​សាច​ជះ​ចូល​ក្នុង​ទូក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ហេតុ​បណ្ដាល​ឲ្យ​ទូក​ឃេ្ល​ង​ឃ្លោង​ៗ​រួច​ហើយ​បាន​ក្រឡាប់ ស្រម​ពេល​អ្នក​បើកទូក​ដ វ័យក្មេង និង​ខ្វះ​បច្ចេកទេស​ទៀត​នោះ បាន​លោតទឹក ហែល​ឡើង​មក​លើគោក រួច​ផុត​ ជី វិ ត ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀត​ថា សិស្ស​ចំនួន ១៣​នាក់ បាន​ចេញពី​រៀន នៅ​សាលា​ភាសា​អង់គ្លេស​មួយ​កន្លែង ក្នុងភូមិ​កំពង់ចម្លង ឃុំ​ទន្លាប់ ស្រុក​លើក​ដែក ហើយ​បាន​ឆ្លង​ទូកដ ត្រឡប់​ទៅ​ផ្ទះ​នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។

ខណៈ​សិស្សានុសិស្ស​ទាំងនោះ នៅ​ខាង​មុខ​នៃ​ទូក ពេល​ដល់​កន្លែង​កើតហេតុ ក៏​ទឹក​សាច​ជះ​ចូល​ទូក ម្ចាស់​ទូក​បាន​ឲ្យ​ក្មេង​ៗ ទៅ​អង្គុយ​ក្រោយ​វិញ ពេល​នោះ​ហើយ ប្រហែលជា​ក្មេង​ៗ​មានការ​ភ័យ​ស្លន់ស្លោ ធ្វើ​ឲ្យ​ទូក​ឃ្លេងឃ្លោង​ៗ រួម​ហើយ​បាន​ក្រឡាប់​ទូក តែ​ម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរមនុស្ស​ជិះ​នៅ​លើ​ទូក សរុបចំនួន ​១៥​នាក់ ក្នុង​នោះ​ម្ចាស់​ទូក ២​នាក់ និង​សិស្សសាលា ១៣​នាក់ ។ សិស្សានុសិស្ស​ទាំងនោះ​មាន​អាយុ​ចន្លោះ​ពី​១១​ឆ្នាំ ទៅ​១៤​ឆ្នាំ ។ ចំណែកឯ អ្នក​បើកទូក មាន​អាយុ​១៥​ឆ្នាំ ហើយ​អ្នក​ទាញ​ខ្សែ ក្បាលទូក មាន​អាយុ​២៣​ឆ្នាំ ។