
ជឿជាក់ថា អ្នកនិយមបទចម្រៀងបែបបុរាណ ប្រាកដជាស្គាល់ច្បាស់កេរ្ត៍ឈ្មោះរបស់តារាចម្រៀង ណូយ វណ្ណា ជាប្អូនបង្កើតរបស់តារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត ជាក់ជាមិនខាន ដែលតារាចម្រៀងបុរាណទាំង២ដួងនេះ ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំងនូវទឹកដមសំនៀងបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ។
ឃើញតារាចម្រៀងបុរាណទាំងពីរដួងនេះ ហាក់មិនសូវបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ច្រើនដូចពេលមុន មហាជនរំពឹងគិតថា តារាចម្រៀង ណូយ វណ្ណា ជាប្អូនប្រុសទំនង កំពុងមានជីវិតរស់នៅ សមរម្យដូចជាបងប្រុស លោក ណូយ វ៉ាន់ណេត ប្រាកដណាស់។
ផ្ទុយទៅវិញ ទាល់តែតារាសម្តែង សាវិន ហ្វីលីព ចុះទៅសម្ភាសដោយផ្ទាល់ទើបដឹងថា រូបលោកកំពុងមានជីវិតគ្រួសារយ៉ាងសុភមង្គល រស់នៅជាមួយនឹងកូនទាំង៣ ព្រមភរិយាយ៉ាងមានក្តីសុខ ប៉ុន្តែងាកទៅមើល ជីវភាពវិញ កំពុងជួបការលំបាក ដោយផ្ទះរកស៊ីសព្វថ្ងៃជាផ្ទះជួល ហើយរូបលោកនិងភរិយា ប្រកបរបរលក់នំបញ្ចុកដើម្បីផ្គត់ផ្គង់កូនៗក្នុងបន្ទុក ជាងនេះទៅទៀត រូបលោកគ្មានពេលគ្រប់គ្រាន់ ដើម្បីសម្រាកព្យាបាលភ្នែកឡើងបាយ ដោយគ្រូពេទ្យជំនាញផ្តាំផ្ញើឲ្យគេងឲ្យឆ្អែត ហាមប៉ះផ្សែង វះ.កាត់២ដងទៅហើយ តែមិនប្រសើរដោយសារតែ រូបលោកត្រូវក្រោកជួយធ្វើការងារជាមួយភរិយា មួយថ្ងៃសម្រាកបានតែ១ទៅ២ម៉ោងប៉ុណ្ណោះ ទើបធ្វើឲ្យភ្នែករបស់រូបលោក សព្វថ្ងៃនេះ កាន់តែវិវឌ្ឍន៍ទៅមុខជានិច្ច ដែលឆ្នាំនេះរូបលោកមានវ័យ ៦៣ឆ្នាំហើយ។
តារាសម្តែង ហ្វីលីព បានប្រាប់ឲ្យដឹងថា ៖នេះជាជីវិតពិត តារាចម្រៀង ណូយ វណ្ណា គឺមិនហ៊ានលេីកដៃសុំលុយគេទេ សុខចិត្តតស៊ូលក់នំបញ្ចុកចិញ្ចឹមកូនៗ។ Tel : 070/092 827 877(លេខគាត់ផ្ទាល់) ៕សូមចុចត្រង់នេះទស្សនាវិដេអូ