
កាលពីរាត្រីថ្ងៃសៅរ៍ ថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២២ នាម្សិលមិញនេះ ការប្រឡងចម្រៀងកុមារលំដាប់ពិពលោក The Voice Kids Cambodia រដូវកាលទី ៣ បានចាប់ផ្តើមហើយ នៅលើកញ្ចក់ទូរទស្សន៍ HDTV ។
ក្នុងនោះ យើងក៏បានឃើញមានបេក្ខភាពជាច្រើននាក់ ដែលមកពីតាមបណ្តាខេត្ត និងភ្នំពេញ បានដាក់ពាក្យចូលរួមប្រកួតប្រជែងបង្ហាញពីសមត្ថភាព ទឹកដមសំឡេងរបស់ខ្លួន ដើម្បីឆ្ពោះដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ ឲ្យក្លាយខ្លួនជាម្ចាស់ពានរដូវកាលថ្មីនេះ ។
ការប្រឡងចម្រៀងកុមារលំដាប់ពិភពលោក នារដូវកាលទី ៣ នេះ គឺមានគណៈកម្មការដល់ទៅ ៣ រូបឯណោះ សុទ្ធសឹងតែជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស រួមមានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា និងលោក ហ្ស៊ូណូ ។
ក្នុងវគ្គ Blind Auditions សប្តាហ៍ទី ២ មហាជនបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកុមារមួយរូប ឈ្មោះថា វាសនា ធិណារាជ មានអាយុ ៧ ឆ្នាំ មកពីភ្នំពេញ ដែលបានលើកបទចម្រៀងក្រោមចំណងជើងថា «ចាំបាត់ៗ» មកបកស្រាយលើឆាកដ៏អស្ចារ្យមួយនេះ ។
ជាមួយសមត្ថភាពទឹកដមសំនៀងដ៏ផ្អែមពីរោះ បានធ្វើឲ្យគណៈកម្មការទាំង ៣ រូប បានគោះប៊ូតុងចុចទាំង ៣ ដណ្តើមគ្នាយកមកធ្វើជាកូនក្រុម ដែលអូនតូច វាសនា ធីណារាជ ទាំងឃ្យូតស្អាតឆ្លាតគួរឲ្យស្រលាញ់ ថែមទាំងចេះក្រមិក្រមើម កំពុងឆក់យកបេះដូងអ៊ុំពូមីងអស់ហើយ ។
កាន់តែចាប់អារម្មណ៍ខ្លាំងនោះ យប់មិញអូនតូចនេះបានធ្វើឲ្យគណៈកម្មការបា.ក់.ចង្កេះតែម្តងហើយ ប្រកាស ឱក សុគន្ធកញ្ញា ជាសង្សារ តែពេលឲ្យជ្រើសរើស I Love You ពូ ហ្សូណូ មកធ្វើជាគ្រូបង្វឹក ៕សូមចុចត្រង់នេះទូស្សនាវិដេូ