
បុរសម្នាក់ ផឹ ក ស្រ .វឹ .ង ជោ គ ជាំ ហើយបានទូរស័ព្ទទៅប្រពន្ធ តែប្រពន្ធមិនលើក ក៏ ដុ ត ផ្ទះចោល រួចទៅ ដេ ក វាលស្រែ លុះភ្ញាក់ពីដំណេកក៏ត្រូវសមត្ថកិច្ច ដា ក់ ខ្នោះ
ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង១០រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិ ចំការតាងែត ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនបង្កឈ្មោះ គាំ ធូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការតាងែត ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្តាលឲ្យឆេះផ្ទះអស់២ខ្នង និងខូចខាតសម្ភារៈ រួមមាន ៖ ផ្ទះធ្វើអំពីឈើលើ ថ្មក្រោម ទំហ៊ំ៥x៧ ចំនួន០១ខ្នងផ្ទះធ្វើអំពីឈើ ទំហ៊ំ៥×៧ ចំនួន០១ ខ្នង និងរបស់របរប្រើប្រាស់មួយចំនួនទៀត ។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទីព្រឹក ជន ស ង្ស័ យ បានទៅរកត្រីជាមួយអ្នកជិតខាងនៅប្រឡាយយទឹកចុងភូមិលុះពេលរកត្រីបានល្មមធ្វើម្ហូបហើយជន ស ង្ស័ យ និងអ្នកស្រុកភូមិបាននាំគ្នាយកត្រីទៅអាំងក្លែមស្រាស អស់២លីត្រកន្លះ ដោយមិនទាន់ ស្រ វឹ ង ពួកគេបានទៅទិញស្រាបៀរ១កេះកន្លះទៀត មក ផឹ ក ថែមទៀត ។
ខណៈពេលស្រា ស និងស្រាបៀរលាយឡំគ្នាបានធ្វើឲ្យអ្នក ផឹ ក ស្រ វឹ ង ខ្លាំងបាត់បង់ស្មារតីលែងដឹងអ្វីទាំងអស់ ពេលនោះគេឃើញជន ស ង្ស័ យ ដើរទ្រេឌទ្រោតទៅផ្ទះ ប៉ុន្តែបន្តិចក្រោយមក ជននោះក៏បើក រថយន្តដឹកដីរបស់ខ្លួនត្រឡប់ទៅកាន់កន្លែង ផឹ ក ស៊ីវិញប្រហែលមួយសន្ទុះមកទៀត ជន ស ង្ស័ យ បានបើករថយន្តត្រឡប់មកផ្ទះ ។
ពេលទៅដល់ផ្ទះជន ស ង្ស័ យ បានតេទូរស័ព្ទទៅរកប្រពន្ធ តែប្រពន្ធមិនបានលើកដែលលោកប្តីតេទៅនោះទេ ជាហេតុធ្វើឲ្យគាត់ ខឹ ង ខ្លាំង បានយកក្បាលហ្គាសមក ចា ប់ នឹងកំប៉ុងហ្គាស ដុ ត ពូកនៅលើផ្ទះ បណ្តាលឲ្យកើតមានអណ្តាត ភ្លើ ង ឆាបឆេះផ្ទះអស់ចំនួនពីរខ្នង និងខូចខាតសម្ភារៈប្រើប្រាស់ជាច្រើនទៀត ។
ក្រោយ ដុ ត ផ្ទះឆេះអស់ ជន ស ង្ស័ យ បានបើករថយន្តទៅ ដេ ក នៅក្នុង វាលស្រែចុងភូមិបាត់លុះដល់ម៉ោង៤រសៀលថ្ងៃដដែលនោះ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំង កែនបានទៅ ឃា ត់ ខ្លួនជន ស ង្ស័ យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំនុំរឿង និងចាត់ការតាមនីតិវិធី ៕