សិល្បករ​ភ្លេងខ្មែរ​១​រូប​ឈឺ​ធ្ងន់ ពោល​ប្រាប់​ប្រពន្ធ​ចង់​ស្តាប់ភ្លេង​ការ​ជា​លើក​ចុង​ក្រោយ ឃើញបែបនេះក្តុកក្តួលណាស់ (​មានវិ​ដេ​អូ​)

292

ខេត្តកណ្តាល ៖ គ្រាន់តែ​ឃើញ​រូបភាព និង​វី​ដេ​អូ​ឃ្លី​ប​មួយ​ចំនួន បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ពិតជា​ធ្វើ​ឱ្យ​មហាជន​មានការ​ក្តុកក្តួល អួល​ដើម​.​ក​ជំនួស បន្ទាប់​ពី​បានឃើញ​សិល្បករ​ខ្មែរ​មួយ​រូប​កំពុង​រុំ​ព័ទ្ធ​ទៅ​ដោយ​ជំងឺ​ធ្ងន់ធ្ងរ​នោះ បាន​ពោល​គួរ​ឱ្យ​អាណិត​ប្រាប់​ទៅ​ភរិយា​ថា «​រូប​លោក​ចង់​ស្តាប់ភ្លេង​ការ ជា​លើក​ចុង​ក្រោយ​» នៃ​ជីវិត​របស់​លោក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វី​ដេ​អូ និង​រូបភាព​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​បាន​ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក និង TikTok ដោយ​គេ​បានឃើញ​បុរស​ម្នាក់​មាន​រូបរាង​កាយ​ស្គមស្គាំង កំពុង​ដេក​ស្តាប់​ក្រុម​សិល្បករ​ច្រៀង​ចម្រៀង​ភ្លេង​ការ សម្រាប់​ដង្ហើម​ចុង​ក្រោយ​របស់​លោក ដោយសារ​តែ​សិល្បករ​រូប​នេះ កំពុង​តែ​មាន​ជំងឺមហារីក ហើយ​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ខាងលើ​នេះ មានឈ្មោះ​ថា រឿង វ​ណ្ណា​រិ​ទ្ធ ដែល​ជា​សិល្បករ​ល្បីឈ្មោះ​មួយ​រូប និង​ជា​អ្នកលេង​ភ្លេងខ្មែរ​ឲ្យ​ក្រុម​លោក យ៉ែ​ម សំ​អូន​។ លោក រឿង វ​ណ្ណា​រិ​ទ្ធ គឺជា​សិល្បករ​ភ្លេងបុរាណ ជំនាញ​ខាង​លេង​ឧបករណ៍ ឃឹម និងរ​នាថ ទើបតែ​មាន​អាយុ​៣៥​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​រូប​លោក​ត្រូវ​បាន​ញ៉ាំ​ញី​ដោយ​ជំងឺមហារីក ជីវិត​មនុស្ស​ពិតជា​មើល​មិនឃើញ​មែន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​នាំ​គ្នា​ចែករំលែក​នូវ​វី​ដេ​អូ​ខាងលើ​នេះ​យ៉ាង​ផុសផុល និង​ចូលរួម​សម្តែង​នូវ​ក្តី​អាណិតអាសូរ ដោយ​បាន​ពោល​ពាក្យ​លើកទឹកចិត្ត​ឱ្យ​លោក សុ​វ​ណ្ណា​រិ​ទ្ធ ឆាប់​ជា​ពី​ជំងឺ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​អ្នក​នាង ទិ​ត្យ សុធា​រី ដែល​ជា​សមាជិក​វង្ស​ភ្លេង​ជាមួយ​លោក រឿង វ​ណ្ណា​រិ​ទ្ធ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា លោក រឿង វ​ណ្ណា​រិ​ទ្ធ មាន​ជំងឺមហារីក​ពោះវៀនធំ​នេះ​យូរ​មក​ហើយ ដោយ​មុន​ដំបូង​លោក​គ្រាន់តែ​មាន​ជំងឺ​ឬ​ស​ដូង​បាត រួច​ក្រោយមក​ជំងឺ​នោះ​ក៏​បាន​ក្លាយទៅជា​ជំងឺមហារីក​តែ​ម្តង​។

អ្នក​នាង សុធា​រី បាន​បន្ត​ថា កាលពី​ដំបូង​ឡើយ លោក វ​ណ្ណា​រិ​ទ្ធ និង​ភរិយា ចង់​លក់​ផ្ទះ​ដើម្បី​ព្យាបា​ន​ជំងឺ ប៉ុន្តែ​គ្មាន​នរណា​ទិញ​សោះ​។ ចំណែក​របស់របរ​ក្នុងផ្ទះ ក៏​លក់​ខ្ទេចខ្ទី​គ្មាន​សល់​អ្វី​សោះឡើយ ដើម្បី​យក​ប្រាក់​មក​ព្យាបាល​ជំងឺ​ឱ្យ​ប្តី​បណ្តូលចិត្ត​។

លោក វ​ណ្ណា​រិ​ទ្ធ ជា​អ្នក​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​មាន​ទីលំនៅ​ស្ថិត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។ លោក​ទើបតែ​រៀប​ការប្រមាណ​ជា​៥​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ​។ ដោយសារ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង ហើយ​ណាមួយ​លោក វ​ណ្ណា​រិ​ទ្ធ មាន​ឈា​.​ម​ជ័រ​ជា​អ្នកសិល្បៈ​មួយ​រូប មានចិត្ត​ស្រលាញ់​ភ្លេងបុរាណ​ខ្មែរ​នោះ លោក​បាន​ប្រាប់​ប្រពន្ធ​ថា រូប​លោក​ចង់​ស្តាប់ភ្លេង​ការ ជា​លើក​ចុង​ក្រោយ​។

ជា​ការ​ពិត​ណាស់ មើលឃើញ​វី​ដេ​អូ​ឃ្លី​ប​ដែល​មាន​ក្រុម​ដ​ន្ត្រី​ករ និង​អ្នកចម្រៀង​ច្រៀង​បទ​ភ្លេង​ការ​ហើយ គឺ​ពិតជា​ក្តុកក្តួល​អួល​ដើម​.​ក ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​បាន ពិតជា​អាសូរ​ណាស់ ព្រោះ​រូប​លោក​នៅ​មានកូន​តូច​ៗ​ពុំ​ទាន់​ដឹងក្តី​ផង ស្រាប់តែ​រូប​លោក​ពើបប្រទះ​នូវ​ជំងឺ​កាចសាហា​.​វ​​ដែល​កំពុង​តែ​មក​គំ​រា​.​ម​គំ​ហែង​ជីវិត​លោក​គ្រប់​វិនាទី​។

បើ​តាម​ប្រភព​អ្នក​នាង ទិ​ត្យ សុធា​រី បានឱ្យ​ដឹង​ថា ពេល​លឺ​ថា​បងប្រុស​ចង់​ភ្លេង​ការ​ដូច្នេះ ក៏​ប្រញាប់​ឱ្យ​ក្រុមការងារ​រៀបចំ​លេងភ្លេង និង​ច្រៀង​ដោយ​អ្នក​នាង ទិ​ត្យ សុធា​រី ផ្ទាល់​ដើម្បី​ឱ្យ​លោក វ​ណ្ណា​រិ​ទ្ធ ស្តាប់​ឱ្យ​ស្ងប់ចិត្ត​។ ស្តាប់​ហើយ ពិតជា​កម្សត់ និង​គួរ​ឲ្យ​ស្រណោះ​ជាទី​បំផុត​។ប្រភព កោះសិន្តភាព