
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រើហិ.ង្សាវា.យនារីដែលបម្រើការងារនៅ KTV ដោយសារយកទៅគេង ហើយមិនអោយលុយ «សុីនំអត់អោយលុយ»។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីយប់
នៅបន្ទប់លេខ១៥ផ្ទះសំណាក់បាវិតឋានសួគ៍ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា៖ ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ហ៊ាង រ៉ា អាយុ ៣២ឆ្នាំមុខរបរបុគ្គលិកកាសុីណូក្រោន មានទីលំនៅភូមិវាំងឃុំជីផុច
ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះមានឈ្មោះ ស ន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ(ផ្ការីកក្នុងសួនជាយដែន)មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យស្រុកមណ្ឌលសីមាខេត្តកោះកុង។
ប្រភពបន្តថាមុនកើតហេតុជនសង្ស័យ និងនារីរងគ្រោះបានចូលដេកផ្ទះសំណាក់បន្ទប់លេខ១៥ បន្ទាប់ពី.រួ.មមេត្រីរួច.ក៏បានដើរចេញពីក្នុងបន្ទប់ធ្វើមិនដឹងស្រាប់តែនារីរងគ្រោះបានទារលុយក៏បង្កការប្រតាយប្រតបដោយជនសង្ស័យបានវា.យមួយដៃចំក្បាលបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតហើយបានសារភាពដោយទទួលថាជនសង្ស័យពិតជាបានធ្វើបែបនោះដាក់នារីរងគ្រោះពិតប្រាកដមែនដោយលោកធុញទ្រាន់នឹងនាងដោយសារតែកំពុងឡើង
ឋានសួគបែរជានាងគិតតែសុំលុយធ្វើឲ្យខូចអារម្មណ៍រហូតជនសង្ស័យទ្រាំមិនបានក៏បង្កជម្លោះជាមួយនាងតែម្តងទៅ បន្ទាប់ពីជនសង្ស័យបានសារភាពរួចរាល់ហើយសមត្ថកិច្ចក៏បានធ្វើចំណាត់ការរួចរៀបចំសំណុំរឿងដោយធ្វើទៅតាមនីតិវិធីនៃច្បាប់៕