
ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ២សប្តាហ៍ បន្ទាប់ពីរងរបួសដា-ច់សរសៃឈា-មក្នុងខួរក្បាលក្នុងអំឡុងពេលប្រកួតកាលពីថ្ងៃទី២ ខែកក្កដាកន្លងមកនេះ ពេលនេះអ្នកប្រដាល់វ័យក្មេងរ៉ា រ៉ង់ បានទទួលមរណភាពហើយនៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ។
អ្នកប្រដាល់វ័យក្មេងមកពីក្លឹបបញ្ជាកាដ្ឋានពិសេសនេះ បានប្រឡូកក្នុងវិស័យប្រដាល់បានប្រមាណជាងមួយឆ្នាំ ហើយបានរងរបួស ធ្ងន់ដា-ច់សរសៃឈា-មក្នុងការប្រកួតជាមួយមាស សារ៉ាក កាលពីថ្ងៃទី២ ខែកក្កដាកន្លងមកនេះ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរ៉ៃ ។ រហូតដល់ថ្ងៃទី១៦ ខែកក្កដានេះ គ្រូពេទ្យ និងក្រុមគ្រួសាររបស់កីឡាករ រ៉ា រ៉ង បានសម្រេចនាំប្អូនត្រឡប់ទៅផ្ទះ ក្រោយបានពិភាក្សាគ្នាពីស្ដានភាពរបស់កីឡាករ រ៉ា រ៉ង ថាមិនអាចមានលទ្ធភាពជួយបាន។
តាម ប្រ វត្តិ របស់ កីឡា វ័យ ក្មេង រ៉ា រ៉ង ម្នាក់ នេះ ទើប តែ ប្រឡូក ក្នុង ពិភព គុន ប្រដាល់ បាន ជាង ១ ឆ្នាំ ដោយ មាន អាយុ ២០ ឆ្នាំ កម្ពស់ ១,៦៨ ម៉ែត្រ ហើយធ្លាប់ ឡើង សង្វៀន ប្រកួត បាន ចំនួនជាង៣០ ដង៕