សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋដែលមានសមត្ថភាពល្មមៗ គួរទិញរថយន្តប្រើអាគុយ ឬអគ្គិសនីដោយសារប្រេងឡើងថ្លៃ

1396

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋដែលមានថវិកាល្មមៗគួរចាប់ផ្តើមផ្លាស់ប្តូរពីពេលនេះតទៅគឺទិញរថយន្តប្រើប្រាស់អាគុយ ឬអគ្គិសនីវិញ ដោយសារតែសាំងឡើងថ្លៃនោះ។

ថ្លែងក្នុងពិធីអបអរសារទទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “បើសិនបងប្អូនយល់ថាចាំបាច់ ហើយអ្នកមានលុយល្មមៗ គួរតែចាប់ផ្តើមផ្លាស់ប្តូរពីឥឡូវទៅនោះគឺការប្រើប្រាស់ឡានប្រើអាគុយ ឬអគ្គិសនីវិញ ដូចជា ឡានម៉ាក PRIUS ដែលអាចប្រើអាគុយផង និងប្រេងផង”។ សម្តេចតេជោលើកឡើងថា ការប្រើប្រាស់ឡានប្រភេទនេះអាចកាត់បន្ថយការចំណាយលើប្រេង ទោះបីជាការធ្វើដំណើរយឺតតិចក្តី។ សម្តេចតេជោបានអះអាងថា “ខ្ញុំមើលឃើញផលប្រយោជន៍ ២យ៉ាងគឺទី១. ការកាត់បន្ថយការចំណាយលើថ្លៃសាំង និងទី២.កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ អីចឹងទេអ្នកមានលុយទិញ អាចទិញអាព្រូស និងឡានប្រើអាគុយ ឬអគ្គិសនី”។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានឱ្យស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវតែមានកន្លែងសម្រាប់សាកអាគុយ។ សម្ដេចតេជោបានបន្ថែមថា “អ្វីដែលខ្ញុំសូមធ្វើការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋគឺបញ្ហាប្រេងឡើងថ្លៃ។ ប្រេងឡើងថ្លៃគឺជាផលវិបាកលើពិភពលោកទាំង មូលតែម្តងហើយ បញ្ហាប្រេង និងឧស្ម័ន ឡើងថ្លៃគឺផ្តើមចេញពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនតែម្តង”។ ក្នុងឱកាសនោះ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា តាមតួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថាតម្លៃឧស្ម័នហ្គាសឡើង៣៥.៨ភាគរយ។ ទន្ទឹមនេះ នៅក្នុងប្រទេសកម្ពុជាមានម៉ូតូជាង៤លានគ្រឿង ហើយក្នុងមួយថ្ងៃ បើ គិតប្រើសាំងមួយលីត្រក៏អស់សរុប៤ម៉ឺនលីត្រដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងបញ្ជាក់ថា នៅប្រទេសឡាវ និងស្រីលង្កា គឺមានករណីខ្វះប្រេងប្រើប្រាស់ ប៉ុន្តែនៅកម្ពុជាមិនទាន់ដល់ករណី ខ្វះប្រេងនោះទេតែត្រូវមានការបំរ៉ុងទុក៕