
គេសង្កេតឃើញថា មួយរយៈក្រោយនេះ ការញ៉ាំអាហារ Mukbang នៅតាមបណ្តាញសង្គម ហាក់កាន់តែវិវត្តប្លែកទៅៗមិនតិចនោះទេ ដោយមនុស្សចាប់ផ្តើមចេះរកនឹកឃើញញ៉ាំអាហារថ្មីៗច្រើនប្រភេទ ដើម្បីទាក់ទាញអារម្មណ៍មហាជន រហូតឈានដល់ការញ៉ាំសត្វចម្លែកៗទៀតផង។
ជាក់ស្តែង ដូចជាថ្មីៗនេះ ក៏កំពុងតែផ្ទុះការចែកចាយម្តងទៀតហើយ នៅតាមបណ្តាញសង្គម ដោយមាន Khun Petch ជា Net idol របស់ថៃម្នាក់ មកញ៉ាំតុកកែបំពងខ្ទឹម យ៉ាងមិនខ្ពើមរអើម ដែលធ្វើឱ្យមហាជនចំហមាត់ដោយការភ្ញាក់ផ្អើលតែម្តង។
យ៉ាងណាមិញ តាមពិតទៅ Khun Petch រូបនេះ បានធ្វើ ញ៉ាំអាហារប្លែកៗបង្អួតជាច្រើនមុខមកហើយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន និងផ្សព្វផ្សាយទឹកប្រហុករបស់ខ្លួន តែលើកនេះ គេមិននឹកស្មានថាគេ ហ៊ានដល់ថ្នាក់សាកជាមួយតុកកែបែបនេះនោះទេ។
ក្នុងនោះ តុកកែធំៗជាច្រើនក្បាល មានទាំងបំពងហើយ និងមានទាំងនៅស្រស់បើកភ្នែកក្រឡែត ត្រូវបានតម្រៀបដាក់ថាសនៅមុខ Khun Petch ហើយមើលទៅគេហាក់មិនខ្លាចរអើមបន្តិចឡើយ មានទាំងឆ្លៀតលាយទឹកប្រហុកទៀតផង។
Net idol រូបនេះ បានយកតុកកែជ្រលក់ទឹកប្រហុករបស់ខ្លួន រួចដាក់ចូលមាត់ទំពារដូចជាសាច់ធម្មតាដូច្នោះឯង គេហាក់មិនរអើមបន្តិចណាឡើយ។ យ៉ាងណាមិញ ចំណែកមហាជនវិញ ឃើញហើយក៏អត់ព្រឺសម្បុរមិនបានឡើយ ហើយក៏មិននឹកស្មានថា មានដល់ថ្នាក់អ្នកភ្លក់តុកកែបែបនេះនោះទេ។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖