មានសង្ឃឹមហើយ! ទីបំផុត អ្នកនាងយក់ ថិតរដ្ឋា និង ស្វាមី ទទួលបានយុត្តិធម៌វិញ ហើយក្រោយអន្តរាគមន៏ពីលោកដួង តារា

320

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តនិងហ្វេនៗជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រហែលជាជ្រាបដឹងថា តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា និង ស្វាមី បានបង្ហោះសារប្លែកនៅលើគណនីហ្វេសប៊ុកក្នុងអត្ថន័យមានអ្នកបំផ្លាញនាង ទាំងនាងមិនមានកំហុសសោះ ធ្វើឱ្យអ្នកគាំទ្រនឹកបារម្ភពីនាងព្រោងព្រាត។ដោយឡែក កាលពីកន្លងទៅនោះ តារាចម្រៀង យក់ ថិតរដ្ឋា បានរៀបរាប់ទាំងឈឺចាប់ផង ខូចចិត្តផងថា ៖ «ខ្ញុំអត់ដែលធ្វើបាបអ្នកណាទេលោកអើយ បាបកម្មមានពិត អ្នកឯងបំពានខ្ញុំ ហេតុអីអ្នកឯងបំផ្លាញខ្ញុំចឹង»។ ក្រោយការបង្ហោះនេះ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ប្លែកក្នុងចិត្តទេ

សូម្បីតែអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើនក៏បានបញ្ចេញយោបល់សួរនាំចង់ដឹងថាមានរឿងអ្វីកើតឡើងដែរ ព្រោះកន្លងមកគេមិនដែលឃើញតារាចម្រៀងរូបនេះ មានរឿងក្តៅក្រហាយអ្វីខ្លាំងដល់ថ្នាក់បង្ហោះសារបែបនេះឡើយ។យ៉ាងណាមិញ ក្រោយមានការជជីកសួរនាំក្នុងគោលបំណងព្រួយបារម្ភរបស់អ្នកគាំទ្រ និង បណ្តាអ្នកសិល្បៈជាច្រើននោះ កន្លងទៅកំពូលតារាចម្រៀង យក់ ថិតរដ្ឋា ក៏បានត្រឹមតែបង្ហើបយ៉ាងខ្លីលើហ្វេសប៊ុកថា ៖

«គេបំពាន និង ចោទទាំងយើងអត់មានបានខុសអីសោះ អយុត្តិធម៌ណាស់ ហេតុអីលោកអើយ»។ ជាមួយគ្នានោះ កំពូលតារាស្រីរូបនេះបានត្រឹមស្រែកថាអយុត្តិធម៌ប៉ុណ្ណោះ ដោយមិនបានទម្លាយពីរឿងរ៉ាវពិតក្រោយខ្នងមានអ្វីកើតឡើងនោះដែរ។តួយ៉ាង បន្ទាប់ពីកើតរឿងរ៉ាវអយុត្តិធម៌ដ៏សែនតឹងទ្រូងមួយរយៈមក ពេលនេះបើយោងតាមគណនីហ្វេសប៊ុកលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហាញថា រឿងរ៉ាវរបស់កំពូលតារាចម្រៀង យក់ ថិតរដ្ឋា និង ស្វាមីដែលបានជួបប្រទះកន្លងទៅនោះ

ហាក់មានដំណោះស្រាយហើយ។ ក្នុងនោះលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវដែរថា ៖ «សូមថ្លែងអំណរគុណដល់លោកក្មួយ ឌួង ដារ៉ា ដែលបានខិតខំរកដំណោះស្រាយ ក្នុងរឿងរបស់កូនប្រុស ឃុំ ប៉ុណ្ណាដែត និង កូនស្រី យក់ ថិតរដ្ឋា បានបញ្ចប់ដោយឈ្នះ ឈ្នះ ទាំងអស់គ្នា។ សូមជូនពរដល់លោកក្មួយឱ្យមានសុខភាពល្អដើម្បីបន្តជួយដល់រាស្ត្រតទៅទៀត»។ស្របគ្នានឹងការបង្ហោះរបស់លោកជំទាវ ហ៊ុន ស៊ីណាត នៅះដែរ

បើងាកទៅមើលកំពូលតារាចម្រៀង យក់ ថិតរដ្ឋា វិញ ក៏បានចែករំលែងការបង្ហោះនោះ ហើយបាននិយាយថា​ ៖ «សូមអរគុណអ្នកម្តាយ ដែលអ្នកម្តាយតែងតែលើកទឹកចិត្តកូនទាំងពីរ»។ ជាមួយគ្នានោះ សម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះវិញ ក៏បានចូលរួមអបអរសាទរផងដែរ ដែលតារាចម្រៀងក្នុងដួងចិត្តរបស់គេរូបនេះ ទទួលបានដំណោះស្រាយដ៏ល្អ និង លែងមានភាពអយុត្តិធម៌ដូចមុនទៀត៕