
តារាកំប្លែងនាយក្ដិប ដែលធ្លាប់ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ពេលនេះបានធ្លាក់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីលោកជួបនូវជំងឺ និងជីវភាពកាន់តែខ្វះខាតទៅៗ ដោយសារតែជំពាក់បំណុលគេ ព្រោះលុយដែលខ្ចីទៅនោះគឺលោកយកទៅមើលជំងឺនេះឯង។
យ៉ាងណាមិញ បើទោះបីជាលំបាកប៉ុណ្ណាក៏ដោយក៏លោកនៅតែតស៊ូ ជំនះការលំបាកនេះដោយមិនសុំជំនួយអ្វីនោះឡើយគឺសូមឲ្យបងប្អូនជួយទិញផ្ទះគាត់ ដែលស្ថិតនៅខណ្ឌជ្រោយចង្វា ឯណោះវិញ ដើម្បីដោះស្រាយជីវភាពបន្ទាន់។
ដោយយោងតាមការចុះផ្សាយនៅលើបណ្ដាញសង្គមដោយលោក អ៊ឹម ជីវ៉ា បានបង្ហោះសាររៀបរាប់បែបនេះថា៖
«អាណិតគាត់ណាស់ តារាកំប្លែងនាយក្តិបនិងកូនសំណូមពរតាមរយៈខ្ញុំបាទ ថាសូមជួយគាត់ផង គាត់តារាកំប្លែងនាយក្តិប ចង់លក់ផ្ទះសងបំណុលគេ បើបងប្អូនណាទិញចង់ទិញផ្ទះ ជួយទិញគាត់ផង ផ្ទះគាត់នៅខាងជើងវត្តខ្ទរ ខណ្ឌជ្រោយចង្វា គាត់ថាសូមជួយគាត់ផង គាត់ជំពាក់គេច្រើនណាស់ គាត់រកអីមិនបាន គាត់ខ្ចីគេ ដោយសារយកលុយទៅព្យាបបាលជំងឺ ពេលនេះគាត់អស់លទ្ធភាពហើយ។ អំពើល្អមិនសាបសូន្យ»៕