
ភ្នំពេញ ៖ សូមរំលឹកផងដែរថា អ្នកនាងផល្លា បានសម្រេចចិត្តលែងលះគ្នា ដោយយកមហាជននៅក្នុងបណ្តាញសង្គមហ្វេកបុកធ្វើជាក្សី៕ តួយ៉ាង ក្រោយបានបែ-កគ្នារួចហ់ើយតែ ស្រាប់តែមិនបានប៉ុន្មានផងក៏ផ្សះផ្សារគ្នាត្រូវវិញធ្វើអោយមហាជនជាច្រើននាំគ្នារិះគន់យ៉ាងចាស់ដៃ។ ដោយឡែក កន្លងមក អ្នកនាង ទ្រិញ ផល្លា ធ្លាប់បញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលស្វាមីរបស់ខ្លួន ប្រើហិ..ង្សាមកលើអ្នកនាង ពោលជាច្រើនដងរួចមកហើយ ហើយកន្លងមកអ្នកនាងតែងតែលើ-កលែ-ងទោ–សឲ្យ។
នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះនិងជាភរិយារបស់អេដមីនចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកធ្វើសន្និសិទកាសែត បកស្រាយជុំវិញជម្លោះរបស់នាងនិងស្វាមី ឈានដល់ផ្ទុះអំពើហិង្សាធ្វើអោយរូបនាងរលូតកូនថែមទៀតផង។
នៅក្នុងសន្និសិទនេះដែរគេឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈមួយចំនួនផងដែរ ដោយគេសង្កេតឃើញលោក អ៉ឹម ជីវ៉ា ក៏បានចូលទស្សនានិងចូលរួម Comment ទៀតផង។ លោក អ៉ឺម ជីវ៉ា បានធ្វើការ Comment នៅក្នុងវិដេអូផ្សាយផ្ទាល់សន្និសិទកាសែតនោះថា “ចាំបាច់សន្និសិទអី ម៉េចមិនប្តឹងប៉ូលីសអោយចាប់ទៅចប់ហើយ ប្រទេសមានច្បាប់សោះ មកពីចង់ល្បីដែរ ពូកែសម្តែងជាងរឿងឥណ្ឌាទៀត”។
ដោយឡែកនៅហ្វេសប៊ុក លោកអ៊ឹម ជីវ៉ា ក៏បានបង្ហោះបែបឌឺដងទៀតថា «ឆ្ងល់នាងមួយធ្វើសន្និសិទ្ធព្រឹកនេះ រៀបរាប់សុទ្ធតែបទល្មើសជាក់ស្តែងជាបទបទល្មើសព្រហ្នទណ្ឌទាំងអស់ តែចាប់ជីងចក់ តុកកែអត់បាន 😀 ឬអាសត្វតុកកែជីកចក់វាបុិនរត់បុិនលោត ឬ គេគិតថានាងនិងសសៃប្រសាទ ! ឬអាចមកពីមួយទៀត គេគិតថានាងជាតារាសម្តែងមកពីប្រទេសឥណ្ឌាទេដឹង 😜😜 ព្រោះកន្លងមកគាត់សម្តែងហើយ គាត់យកគ្នាវិញ😃😃 ។ គ្រាន់តែឆ្ងល់ 😀 ត្រូវចាំថាប្រទេសមានច្បាប់រឿងដែលរាប់រាប់សុទ្ធតែជាបទល្មើសជាក់ស្តែងនិងព្រហ្មទណ្ឌទាំងអស់ បើមានការប្តឹងមែននោះគឺ បងៗប្អូនប៉ូលិសគេធ្វើការហើយ មិនមែនអោយជនសង្ស៏យដើហើបានដោយសេរីឡើយ ។ យល់នៅចា៎ …! ??»