
ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia Idol រដូវកាលទី ៤ ទុំ សុវត្ថិ មិនខាន ដោយមួយរយៈមុនមានការផ្ទុះការមតិជជែកវែកញែកជាច្រើនទៅលើទឹកដមសំឡេងរបស់លោក ថាលោកមានសមត្ថភាពច្រៀងបានពីរោះហើយបែរជាត្រូវធ្លាក់មិនអាចបន្តក្នុងកម្មវិធីទៅវិញ។
ក្រោយបរាជ័យអស់សិទ្ធិដណ្ដើមពានរង្វាន់ក្នុងកម្មវិធី Cambodia Idol រដូវកាលទី ៤ ប៉ុន្ដែ ទុំ សុវត្ថិ ទទួលបានមតិលើកទឹកចិត្តយ៉ាងច្រើនផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះសូម្បីថ្នាក់ដឹកនាំកំពូល ឧកញ៉ា តារាចម្រៀងរៀមច្បងនៅក្នុងសង្គមសិល្បៈជាច្រើន បានចូលរួមផ្ដល់កម្លាំងចិត្តដល់ ទុំ សុវត្ថិ ជាបន្តបន្ទាប់។
ជាក់ស្ដែងៗថ្មីនេះ ទុំ សុវត្ថិ ត្រូវបានក្រុមហ៊ុនទូរសព្ទយក្ស HUAWEI អញ្ជើញទៅច្រៀងក្នុងកម្មវិធីសម្ពោធលក់ជាផ្លូវការ HUAWEI nova Y70 ដោយមាន ការដើរលើកម្រាលព្រំក្រហម ច្រៀងរាំកម្សាន្ត បង្ហាញម៉ូត និង ទស្សនាខ្សែភាពយន្ត Jurassic World Dominion 3D មុនគេ នៅក្នុងរោងកុន Prime Cineplex, Samai Square ទួលគោក។
ក្រោយពីឡើងច្រៀងក្នុងកម្មវិធីខាងលើរួចមក ស្រាប់តែនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន HUAWEI បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលថា «សូមអបអរដល់លោក ទុំ សុវត្ថិ និង ក្លាយជាទូតសុច្ឆន្ទៈតំណាងអោយស្មាតហ្វូន HUAWEI និង ប្រកាសបទOriginal Song ផ្លូវការរបស់ក្រុមហ៊ុន HUAWEI!»។ សូមទស្សនារូបភាពខាងក្រោម៖