
ជាការអនុវត្តតាមអនុក្រឹតលេខ ៣៩ មានការកែប្រែខ្លះៗទៅលើការអនុវត្តចំពោះបទល្មើសចរាចរណ៍ ដោយក្នុងនោះមានការបន្ធូរបន្ថយចំនួនមួយចំនួន មានន័យថាបទល្មើសខ្លះត្រូវពិន័យ និងខ្លះទៀតគ្រាន់តែអប់រំប៉ុណ្ណោះ។
តាមសារសំឡេងលោកវរសេនីយទោ ម៉ាន សុផាន់ណា មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក ដែលត្រូវចែកចាយតាមប្រព័ន្ធតេឡេក្រាម ហើយទទួលបាន គឺថាការកែប្រែ មានប្រសិទ្ធភាពទាំងបទល្មើសចរាចរណ៍បង្កដោយម៉ូតូ និងបទល្មើសបង្កដោយរថយន្ត។ សារសំឡេងរយៈពេល ២នាទី ជាការជូនដំណឹងទៅក្រុមទិន្នន័យចរាចរណ៍ទាំង ២៥ ខេត្ត ក្រុង ក៏ដូចជាជម្រាបជូន នាយការិយាល័យចរាចរណ៍ផ្លូវគោកទាំង ២៥ខេត្ត ក្រុង។
សារសំឡេងនោះ បញ្ជាក់ថា ជាការអនុវត្ត ក៏ដូចជារឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹតលេខ ៣៩ បទល្មើសចរាចរណ៍ទាំងរថយន្ត និងម៉ូតូ នឹងត្រូវអនុវត្តដោយមានការបែងចែកដាច់ពីគ្នារវាងបទល្មើសដែលត្រូវពិន័យ និងបទល្មើសត្រឹមទទួលការអប់រំ ក្នុងនោះរួមមាន៖
១.បទល្មើសរថយន្ត មានទាំងអស់ ៩ករណី ក្នុងនោះ ៥ករណីនឹងទទួលការអប់រំ និង ៤ករណីត្រូវទទួលពិន័យ។
២.បទល្មើសម៉ូតូ មានទាំងអស់ ៧ករណី ក្នុងនោះ ៤ករណីទទួលការអប់រំ និង ៣ករណីត្រូវទទួលពិន័យ។
សកម្មភាពល្មើសបែបណាទទួលពិន័យ ហើយបែបណា ទទួលការអប់រំ…សូមអានលម្អិតខាងក្រោម៖