ជនរងគ្រោះ ត្រូវខ្សែភ្លើងឆក់ស្លា-ប់ ធ្លាក់ចូលក្នុងទឹកអូខៃដន រកឃើញម្នាក់ហើយ នៅឡើយជនរងគ្រោះម្នាក់ទៀត មិនទាន់រាវរកឃើញ…

913

ប៉ោយប៉ែត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៣និង៤០នាទី ចំណុចកញ្ចុះរបស់ឈ្មោះ អូរខៃដន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីមនុស្សខ្សែភ្លើងឆក់ស្លា-ប់ចំនួន០២នាក់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានមកញ៉ាំអាហារ នៅកញ្ចុះកើតហេតុខាងលើមានគ្នា ០៧នាក់ ស្រី០៤នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកជនរងគ្រោះបានចេញមកក្រៅកញ្ចុះហើយ បានចាប់បង្កាន់ដៃដែកសណ្ដូកជើងចុះក្នុងទឹក ស្រាប់តែត្រូវបានភ្លើ-ងឆ-ក់តែម្ដង ។ ភ្លាមក៏មានសមាជិកម្នាក់របស់ជនរងគ្រោះថាបានឃើញស្មានតែជនរងគ្រោះធ្វើកាយវិការលេងសើចក៏បានចេញមកក្រៅកញ្ចុះចាប់បង្កាន់ដៃដែកនោះដែរ រួចយកដៃម្ខាងទៀតបាចទឹកក៏ត្រូវភ្លើ-ងឆ-ក់ផងដែរ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ រួចគាត់ក៏បានហៅឲ្យគេជួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះស្រាប់តែមានជនរងគ្រោះម្នាក់ទៀតឈ្មោះ សែម លឹមហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនៅកញ្ចុះជិតខាង បានស្ទុះរត់ទៅជួយ រួចក៏ត្រូវបានភ្លើងឆក់ផងដែរ ក្រោយមកជនរងគ្រោះឈ្មោះ សែម លឹមហៀង បានងើបមកលើផ្ទៃទឹក រួចបានស្រែកប្រាប់ថាឲ្យបិទគុបខ្សែភ្លើង ប៉ុន្តែពុំមាននរណាម្នាក់បានស្គាល់ពីប្រភពនៃខ្សែភ្លើងដែលតចេញទៅចុះនោះឡើយ ក៏បណ្ដាលឱ្យភ្លើងឆក់ទាំង ០២នាក់រួច លិចចូលទៅក្នុងទឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ពេលនេះកម្លាំងជំនាញ បានរកឃើញសា-កស-ពជនរងគ្រោះ ម្នាក់ហើយ គឺស-ពឈ្មោះ សែមលឹម ហៀង ចំណែកឯ ស-ពជនរងគ្រោះម្នាក់ទៀត. មានឈ្មោះឡេះ សុីណាន ពុំទាន់បានរាវរកឃើញនៅឡើយទេ។ ក្នុងករណីនេះ កម្លាំងប៉ុស្តិ៍នគរបាលបាននិមិត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបងប្អូនប្រជាពលរដ្ឋ បានកំពុងចុះទឹករាវរកជនរងគ្រោះទាំងពីរនាក់ ។