
កាលពីម្សិលមិញនេះ ភរិយាពូចក់ បានបង្ហាញរូបភាពស្វាមីអង្គុយបត់ជើង ហាក់កំពុងសុំអង្វរអ្វីម្យ៉ាង ដែលក្នុងនោះ រូបនាងបានសរសេរភ្ជាប់ថា «នេះជារូបភាពសុំទោសខ្ញុំ កាលពីមិ្សលមិញ ពីបទ …. ចាំដោះស្រាយជាមួយប៉ូលីស រត់ទៅពោសោធ៍ ជិះព្រូសពណ៍ស ម្ចាស់ឡានឈ្មោះសី ប៉ូលីសឃើញឃាត់ខ្លួនផងពីបទដឹកចោររត់ ចោរឈ្មោះចក់!»។
យ៉ាងណាមិញ គេឃើញរូបភាពបន្តបង្ហោះឲ្យមហាជន ជួយតាមចាប់ឡានខាងលើនេះ រហូតហ៊ានដល់ថ្នាក់ ផ្តល់ថ្លៃលើកទឹកចិត្តអ្នកចាប់បាន ដល់ទៅ ១ម៉ឺនដុល្លារឯណោះ ធ្វើឲ្យគេឯងផ្ទុះចម្ងល់ មិនដឹងមានរឿងអ្វីឲ្យប្រាកដ ដល់ថ្នាក់ប្រពន្ធ ហៅប្តីថា ចោរ ឲ្យប៉ូលីសតាមចាប់ថ្នាក់នេះ។
បន្ទប់ពីឃើញភរិយារបស់ខ្លួនបង្ហោះសារបែបនេះ ធ្វើឲ្យអេតមីន ជីងចក់ បែរជាបង្ហោះសាររូបភាពមួយសន្លឹក ឈរឡើងសង្ហារ អមជាមួយសារយ៉ាងខ្លី ធ្វើឲ្យអ្នកគាំទ្រ ចង់សើចទៅវិញ ដោយអេតមីន ជីង ចក់ បានបង្ហោះថា “ចោរបងនេះចោរលួចចិត្ត” ធ្វើឲ្យបងប្អូនចូលមកខមិន ជាលក្ខណៈលេងសើច តបទៅអ្នកគាំទ្រ វិញថា “អ្នកណាច ង់បាន១មុឺនដុល្លា ឆា ប់រាយការណ៍ភ្លាម”៕