
ថ្មីៗនេះ គូស្វាមីភរិយាជាតារាចម្រៀងទាំងពីរដួង គឺលោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ហាក់កំពុងមានជីវភាពធូរធាទៅហើយនោះ បែរជា លេចឮដំណឹងថា អ្នកទាំងពីរធ្លាក់ខ្លួនខ្លាំង រហូតត្រូវខ្ចីលុយមិត្តភក្តិ ដើម្បីទិញបាយហូប និងទឹកដោះគោកូន ដែលល្បីតៗគ្នាថា រូបលោកកំពុង មានក្តីក្តាំ នឹងអ្នកជំនួញល្បីឈ្មោះ នៅតុលាការ ដែលត្រូវលក់ទ្រព្យក្នុងខ្លួនស្ទើរអស់រលីង។
ទន្ទឹមនឹងនេះ គ្រាន់តែដឹងថា ជីវភាពIdolត្រូវជួបរឿងដូច្នេះ ហ្វេនៗនាំគ្នាផ្ទុះការអាណិតអាសូរជាខ្លាំង ព្រោះតាំងពីផ្តើមការងារសិល្បៈ ល្បីរហូតសព្វថ្ងៃ អ្នកទាំងពីរ មិនធ្លាប់មានរឿងអាស្រូវមិនល្អឡើយ ជាពិសេសក៏ជា តារាចម្រៀងក៏គម្រូផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀង យក់ ថិតរដ្ឋា បង្ហោះសារដោយក្តីរំភើបចិត្តជាខ្លាំង ក្រោយរូបនាងនិងស្វាមី ព្រមទាំំងគ្រួសារ បានទទួលប្រាក់ឧបត្ថម្ភពី លោកជំទាវ ហ៊ុន ស៊ីណាត ក្រោយបានទៅចូលសួរសុខទុក្ខ ដើម្បីយកមកទ្រទ្រង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗទាំងបី ដោយរូបនាងប្រាប់ឲ្យដឹងថា ៖
«អរុណសួរស្តីបងប្អូន ទាំងអស់គ្នា នាងខ្ញុំ និង ស្វាមីព្រមទាំងកូនៗទាំងបី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជំទាវម៉ែ ហ៊ុន សុីណាត ដែលបានផ្តល់ថវិកាចំនួន ១,០០០,០០០៛ ដល់ចៅៗ និងបានផ្តល់ថវិកាមួយចំនួនទៀតទុកគ្រាន់ដោះស្រាយជីវភាពចំនួន$200 កូនទាំងពីរមានតែម្រាមដៃដប់សំពះអរគុណអ្នកម៉ែ មានសុខភាពល្អ ដើម្បីជាម្លប់ដល់កូនចៅ»៕