ខ្លាំងមែន! ថៃបើកប្រទេសលុបPCRតេស្តចោល ខណៈដែលមានកូវីដស-ម្លា-ប់មនុស្សជាងរាល់ថ្ងៃ

262

តាមការចុះផ្សាយរបស់បាងកកផុស បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា នេះមានចំនួនអ្នកស្លា-ប់ថ្មីដោយសារកូវីដ១៩រហូតដល់ ១២៦នាក់ និងករណីឆ្លងថ្មី ១៧,៧៨៤ករណី ផងដែរ។ កាលពីថ្ងៃទី២៣ ខែមេសា កន្លងមក ប្រទេសនេះក៏មានចំនួនស្លា-ប់ ១២៩ករណី ផងដែរ។

គួរឱ្យដឹងផងដែរថា ស្ថានភាពគ្រប់គ្រង់កូវីដនៅប្រទេសថៃឃើញថាមិនទាន់ប្រសើរឡើងប៉ុន្មាននោះទេ នៅតែបន្តរកឃើញអ្នកឆ្លងនិងស្លា-ប់ថ្មីជារៀងរាល់ថ្ងៃ ។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២២ ខែមេសា ក៏បានប្រកាសផងដែរថា ថៃត្រៀមបើកប្រទេសនៅថ្ងៃទី០១ ខែឧសភា ព្រមទាំងប្រកាសលុបចោលកម្មវិធី Test&Go ដោយលុបការធ្វើតេស្តម៉ាស៊ីនធំ PCR ហើយប្តូរមកត្រឹមការធ្វើតេស្តរហ័សវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់ស៊ាំងពេញលេញ។

គួរបញ្ជាក់ដែលថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាយើងបានគ្រប់គ្រងស្ថានភាពកូវីដបានយ៉ាងល្អ តែយ៉ាងណាក៏ដោយសូមបងប្អូនបន្តការពារខ្លួនតាមវិធានការរបស់ក្រសួងសុខាភិបាល រួមទាំងចូលរួមចាក់វ៉ាក់ស៊ាំងឱ្យបានគ្រប់ដូសទាំងអស់គ្នា ដើម្បីបញ្ចៀសការកើនឡើងវិញនូវរលកថ្មីរបស់កូវីដ១៩៕