តិចអត់ដឹងសប្ដាហ៍នេះមានភ្លៀងធ្លាក់បន្តកន្ទុយ សូមប្រយ័ត្នសុខភាពផង

3285

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះថ្ងៃទី១៩ខែមេសានេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ដល់២៦មេសាព្រះរាជាណាចក្រ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក)និងកម្រិតសម្ពាធទាបខ្សោយ ។

តាមការព្យាករណ៍ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C, សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្ហូរផងដែរ ។

-ខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C, សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ -តំបន់មាត់សមុទ្រ៖សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅ មធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងនោះខេត្តកោះកុង អាចទទួលបាននូវបរិមាណទឹកភ្លៀងច្រើនជាងគេ។

ដោយស្ថានភាពអាចមានភ្លៀងធ្លាក់បែបនេះសូមបងប្អូនត្រៀមអាវភ្លៀង ក៏ដូចជាត្រៀមសុខភាពឱ្យល្អកុំឱ្យជំងឺផ្ដាសាយជាដើមជ្រៀតចូលខ្លួន ក៏ដូចជាធ្វើដំណើរទៅទីណាមួយត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ចបង្ការកើតហេតុផ្សេងៗដោយមិនបានព្រាងទុកមុន។