ស៊ែរចែកគ្នាដឹង! គ្រូហុងស៊ុយថា អ្នកមានធាតុទាំងនេះ រាសីឡើងក្នុងខែមេសា មានលាភសំណាង លុយចូលច្រើន

6093

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ។

ថ្មីៗនេះផងដែរ អ្នកគ្រូបានចេញមកបញ្ជាក់ តាមរយៈផេក Master Naly Fengshui ឱ្យបានដឹងថា ខែនេះ ជាខែលាភសំណាង លុយចូលច្រើន សម្រាប់អ្នកអ្នករាសីឡើង ក្នុងខែមេសា គឺជាអ្នកដែលមានរាសី ត្រូវនឹងធាតុឈើ ឬ ធាតុដី ដែលជាធាតុត្រូវការ ឬ ធាតុនាំលាភ។

បន្ថែមលើសពីនេះ អ្នកគ្រូបានបញ្ជាក់ទៀតថា អ្នកដែលកើតចំថ្ងៃធាតុមាស (ប្រភេទរាសីរឹងមាំ) ឬ អ្នកកើតចំថ្ងៃធាតុឈើ (ប្រភេទរាសីរឹងមាំ) នៅខែមេសានេះ ចាប់ពីថ្ងៃទី ០៥ ខែមេសា រហូតដល់ថ្ងៃទី ០៥ ខែឧសភា ជាខែហេងរបស់លោកអ្នក ការងារនឹងរីកចម្រើន មានលាភ លុយចូលច្រើនជាងខែមុនៗផងដែរ៕